ចំនួន​អ្នក​ស្លាប់​​​​ដោយ​សារ​វីរុស​ Wuhan កើន​ដល់ ១៣២​នាក់​ ខណៈ​អ្នក​ឆ្លង​វីរុស​នៅ​​ចិន​​​កើន​ដល់​​ជិត ៦ពាន់​នាក់​

154

ចិន៖ គណៈកម្មការ​សុខាភិបាល​ជាតិ​របស់​ប្រទេស​ចិន ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ចំនួន​អ្នក​បាត់​បង់ជីវិត​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ ​នៅ​ក្នុង​ប្រទេស​បាន​កើន​ឡើង​ដល់ ១៣២​នាក់ ​ដោយ​មាន​អ្នក​បាត់បង់​ជីវិត​ថ្មី​ចំនួន ២៦​នាក់​បន្ថែម​ទៀត​គិត​ត្រឹម​ដំណាច់​ថ្ងៃ​អង្គារ ក្នុង​នោះ​មាន​ករណី​ថ្មី​ចំនួន ១,៤៥៩ ទៀត​ត្រូវ​បាន​បញ្ជាក់​។

អាជ្ញាធរ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ​ចំនួន​ករណី​ឆ្លង​វីរុសដែល​ត្រូវ​បាន​បញ្ជាក់ ​នៅ​ក្នុង​ប្រទេស​ចិន​មាន​ចំនួន ៥.៩៧៤ កាលពី​ដំណាច់​ថ្ងៃ​អង្គារ​។ ស្ថាប័ន​សុខាភិបាល​បាន​និយាយ​ថា​ ពួកគេ​ក៏​កំពុង​តាមដាន​ករណី​សង្ស័យ​នៃ​វីរុស​នេះ​ជាង ​៩.០០០​ករណី​ផង​ដែរ​។ ការ​កើន​ឡើង​នៃ​ចំនួន​នេះ​កើតមានឡើង ​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​បញ្ជាក់​ជាថ្មី​ នូវ​ការ​ជឿ​ជាក់​របស់​ខ្លួន​ក្នុង​ការ​ផ្ទុក​ជំងឺ​នេះ​។​ ការ​ភ័យខ្លាច​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​នេះ បាន​នាំ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា កាត់បន្ថយ​ការហោះហើរ​ទៅកាន់​ប្រទេស​ចិន ​និង​ក្រុមហ៊ុន​សកល ដើម្បី​រឹតត្បិត​ការ​ធ្វើ​ដំណើរ​របស់​និយោជិក​ទៅកាន់​ប្រទេស​នេះ​។​ ស្ថានីយ​ទូរទស្សន៍ CNBC បាន​រាយការណ៍​ថា​ សេត​វិមាន​បាន​ប្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ថា​ ខ្លួន​អាច​នឹង​ផ្អាក​រាល់​ជើង​ហោះ​ហើររវាង​ចិន–អាមេរិក​ ដោយសារតែ​ការ​ផ្ទុះ​រាលដាល​វីរុស​នេះ​៕

អត្ថបទ៖ សុខ​មាន