អាមេរិក​កំពុង​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​ចិន​ដ៏​កាច​សាហាវ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង ​១០០​នាក់​ស្លាប់​

245

អាមេរិក៖ សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​កំពុង​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​ដ៏​សាហាវ​មួយ​ ដែល​មាន​ដើមកំណើត​នៅ​ប្រទេស​ចិន ​ហើយ​បាន​ជំរុញ​ឱ្យ​ទីក្រុង​ប៉េកាំង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​ក្រុម​អាជ្ញាធរ​សុខាភិបាល​អន្តរជាតិ​។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ចង់​ដាក់​ក្រុម​ការងារ​របស់​ខ្លួន ​ឈរ​លើ​មូលដ្ឋាន​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ទិន្នន័យ​ដុល​ និង​សិក្សា​បន្ថែម​អំពី​ធាតុ​បង្ក​ជំងឺ​ ដែល​រហូត​មក​ដល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​ជាង ​១០០​នាក់​។ មន្ត្រី​វិទ្យា​ស្ថាន​ជាតិ​សុខភាព (NIH)​ របស់​សហរដ្ឋអាមេរិក​លោក Anthony Fauci ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ “យើង​បាន​ចាប់ផ្ដើម​រួចហើយ​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព ​និង​ជាមួយ​អ្នក​សហការ​ជា​ច្រើន​របស់​យើង​ លើ​ការ​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​។​ ដំណើរការ​នេះ​នឹង​ចំណាយ​រយៈពេល ៣​ខែ​ដើម្បី​ចាប់ផ្ដើម​ការ​សាកល្បង​ដំបូង ​រយៈពេល​ជាង​ ៣​ខែ​ទៀត​ដើម្បី​ប្រមូល​ទិន្នន័យ ​មុននឹង​អាច​ឈាន​ចូល​ដំណាក់​កាល​ទី២៕

អត្ថបទ៖ សុខ​មាន