Djokovic និង Federer ឡើង​ជួប​គ្នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Australian Open

81

វាយ​កូន​បាល់៖ ​កីឡាករ​កំពូល​ទាំងពីរ Novak Djokovic និង Roger Federer បាន​កក់​កៅអី​ជួប​គ្នា​រួច​ហើយ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Grand Slam, Australian Open បន្ទាប់ពី​ជ័យជំនះ​រៀង​ៗ​ខ្លួន​ម្សិល​មិញ​នៅ​វគ្គ ៨​នាក់​ចុងក្រោយ​ផ្នែក​បុរស​។

ការប្រកួត​របស់ Novak Djokovic មិនសូវ​ជា​ស្មុគស្មាញ​ឡើយ បន្ទាប់ពី​កីឡាករ​ស៊ែ​ប​រូប​នេះ​បាន​យក​ឈ្នះ ៣ សិត​ផ្ទួនៗ ៦, ៣ និង ៧() លើ​កីឡាករ​កាណាដា Milos Raonic​។ ​Novak Djokovic ដែល​កំពូល​ស្វែង​រ​ក​ពាន Australian Open លើក​ទី​៨ នោះ ទើបតែ​ចាញ់​មួយ​សិត​ទេ​ក្នុងការ​ប្រកួត​កន្លងមក​។ ​ងាក​មក​ការប្រកួត​របស់​កីឡាក​ស្វ៊ី​ស Roger Federer វិញមិន​ងាយស្រួល​ដូច Djokovic ឡើយ ថែមទាំង​ស្ទើ​តែ បរាជ័យ​ទៅទៀត​។

​​កីឡាករ​អាមេរិក​លំដាប់​លេខ ១០០ ពិភពលោក Tennys Sandgren​ បាន​នាំមុខ Federer ២សិត​ទល់នឹង ១ ពិន្ទុ ៦, , ៦ មុនពេល​ដែល​សិត​ទី៤ Sandgren ​ស្ទើ​តែ​ក្លាយជា​កីឡាករ​ដែលមាន​លំដាប់​ថ្នាក់​ពិភពលោក​ទាបបំផុត​ ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទៅហើយ នៅពេល​សិត​ដែល​ឈានចូល Tiebreak, Roger Federer បាន​សង្គ្រោះពិន្ទុ​ជ័យជំនះ​ចុងក្រោយ​របស់ Sandgren៧ លើក​ដើម្បី​យក​ឈ្នះ​សិត​ទី៤ នេះ ៧(១០) មុនពេល​ដែលបន្ត​យកឈ្នះ​សិត​កាត់សេចក្តី ៦៣​។ ​ដូច្នេះ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Roger Federer នឹងត្រូវ​ជួប​ជាមួយ Novak Djokovic នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ