Buriram ​មិន​បាន​លេង AFC Champions League ឡើយ​ក្រោយ​ចាញ់​នៅ​ទឹកដី Shanghai SIPG

153

បាល់ទាត់៖ ​ក្រុម​ចិន Shanghai SIPG បាន​កក់​កន្លែង​របស់​ពួកគេ​ក្នុង​ព្រឹត្តិការណ៍ AFC Champions League ឆ្នាំ​២០២០ ក្រោយ​ជ័យជំនះ​លើ​ក្រុម​ថៃ ​Buriram United ០ នៅ​ពហុ​កីឡដ្ឋាន Yuanshen Sports Center កាលពី​ថ្ងៃ​អង្គារ​។​ ​ការប្រកួត​នេះ​មិន​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ចូល​ទស្សនា​ឡើយ ដោយ​ភ័យខ្លាច​ចំពោះ​ជំងឺ​រាត​ត្បាត​មេរោគ​ផ្លូវ​ដង្ហើម Corona​

​​បន្ទាប់ពី​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​បំបែក​ពង​មាន់​ក្រុម​ភ្ញៀវ​ថៃ ក្រុម​យក្ស​នៅ​លី​គ​កំពូល​ចិន Chinese Super League បាន​បំបែក​ភាព​ជាប់​គាំង​របស់​​ខ្លួន ​តាមរយៈ​គ្រាប់​បាល់​របស់ Li Shenglong ​នៅ​នាទី​ទី​៧៥ មុន​ពេល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ Marko Arnautovic​ និង Hulk គ្រប់គ្រាន់​សំរាប់​ជ័យជំនះ​លើ​ក្រុម​ជើងឯក​រង​នៅ​ថៃ Buriram United​។ ​តាមរយៈ​លទ្ធផល​នេះ​មានន័យថា Shanghai SIPG នឹង​ចូល​ទៅ​ក្នុង​ពូ​ល​H នៃ​ការប្រកួត​ដែល​ពួកគេ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម ​Sydney FC, Yokohama F. Marinos​ និង ​Jeonbuk Hyundai​ ខណៈ​ Buriram ​នឹង​អវត្តមាន​ក្នុង​ក្របខ័ណ្ឌ ​Champions League ជា​លើក​ទី​២​ ក្នុង​រយៈពេល ​៨​ឆ្នាំ​ចុង​ក្រោយនេះ​។

​​ងាក​ទៅ​លទ្ធផល​ផ្សេងទៀត FC Tokyo របស់​ជប៉ុន​យកឈ្នះ​ក្រុម​ហ្វីលីពីន Ceres Negros ០​ ឡើង​ចូល​ក្នុង​ពូ​ល F ជាមួយ Ulsan Hyundai, Shanghai Shenhua​ និង Perth Glory​។ ​ចំណែក​ក្រុម​កូរ៉េ FC Seoul បាន​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី Kedah ១ ឡើង​ចូល​ក្នុង​ពូ​ល E រួម​ជាមួយ​ក្រុម Beijing FC, Chiangrai United និង Melbourne Victory ដែល​យកឈ្នះ​ក្រុម​អតីត​ជើងឯក Kashima Antlers​។ ​ការ​ប្រកួត​វគ្គ​វិល​ជុំ​ក្នុង​ពូ​ល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១២ ខែក្រោយ​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ