Spurs ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ផ្ទេរ Steven Bergwijn​ ពី PSV

93

បាល់ទាត់៖ ​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ ជា​គោល​ការណ៍​ក្នុង​ការផ្ទេរ​ខ្សែប្រយុទ្ធ Steven Bergwijn ​ពី​ក្លិប​ហូ​ឡង់ ​PSV Eindhoven ដែល​ត្រូវ​បាន​គេ​ដឹង​ថា PSV ចង់បាន​តំលៃ ២៧​លាន​ផោន​។

​​លោក Jose Mourinho ​គ្រូ​បង្វឹក​ក្រុម Tottenham​ កំពុងតែ​ស្វែងរក​ការ​ពង្រឹង​បន្ថែម​ ខណៈ​ដែល​ប្រធាន​ក្រុម​អង់គ្លេស Harry Kane អវត្តមាន​ដោយសារ​បញ្ហា​របួស​សរសៃ​ពួរ​រយៈពេល​វែង​។​ ​លើស​ពី​នេះ​ទៀត​ខ្សែ​បម្រើ Christian Eriksen​ ក៏បាន​ផ្ទេរ​ទៅកាន់ ​Inter Milan​ ផង​ដែរ​។​ ​Steven Bergwijn​ វ័យ ២២​ឆ្នាំ​លេង​អោយ PSV ១៦​ដង​នៅ​ក្រប​ខណ្ឌ​កំពូល​ហូ​ឡង់ Eredivisie​ រដូវ​កាល​នេះ​ដោយ​រក​បាន ៥គ្រាប់​៕

អត្ថបទ​៖​នាង សុភា​វុ​ធ