កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ថ្មី ១៧២ គម្រោង​

219

ភ្នំពេញ ៖ ​កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគទុន​ថ្មី ដែល​សម្រេច​ផ្ទល់​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ដោយ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ​ មាន​ប្រមាណ ១៧២ គម្រោង ​និង​មានលទ្ធភាព​បង្កើត​ពលកម្ម​បាន​ជាង ២០​ម៉ឺន​កន្លែង ។

គិត​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ទូរលេខ​នៃ​ការ​វិនិយោគ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន​ ក្នុងនោះ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​មាន ​១៧២ គម្រោង និង​មានលទ្ធភាព​បង្កើត​កម្លាំង ​ពលកម្ម​បាន​ជាង ២១២,៨​ ពាន់​នាក់ ដោយមាន​គម្រោង​វិនិយោគ​ផ្សេងៗ​គ្នា ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ទូទាំងប្រទេស ។

ចំណែក​ពាក់ព័ន្ធ​នឹង​ការនាំចេញ​វិញ គិត​ត្រឹម​រយៈពេល ១០ ​ខែ ឆ្នាំ​២០១៩ មាន​ទឹកប្រាក់​នាំចេញ​សរុប​មាន​ចំនួន ១២ ០២៩ ​លាន​ដុល្លារ​អាមេរិក បាន​កើនឡើង ​១៥,%, ចំណែក​ការ​នាំ​ចូលក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ១៦ ៩៦៣ លាន​ដុល្លារ បាន​កើនឡើង ​១៩,% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ។

សូមបញ្ជាក់ថា ​នៅក្នុង​ខែមករា ឆ្នាំ​២០២០ នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​បន្ថែម​ទៀត ក្រុមហ៊ុន​ទាំងនោះ​ភាគី​ធ្វើការ​វិនិយោគ​លើ ​វិស័យ​កាត់ដេរ និង​សំលៀកបំពាក់ និង​កាបូ​ប សរុប​ទាំងអស់​មាន​ទំហំ​ទឹកប្រាក់​នៃ​ការ​វិនិយោគ​ប្រមាណ​ជាង ៣៣ ​លាន​ដុល្លារ​អាមេរិក ​នឹងត្រូវ​បង្កើត​ការងារ​ថ្មី​បន្ថែម​ជាង​ ៥​ពាន់​កន្លែង​ទៀត ៕