សម្តេច​ក្រឡាហោម ស​ ខេង ​ចាត់ទុក​ការ​បំផុស​ឲ្យ​កាត់​ EBA ​ជាការ​ប៉ុនប៉ង ​របស់​អ្នកនយោបាយ​អគតិ

98

ភ្នំពេញ ៖ ​សម្ដេច​ក្រឡាហោម ​ស ខេង ​ឧបនាយករដ្ឋមន្ដ្រី ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ​បាន​ក្រើន​រំឭក​ថា​ អ្នក​ដែល​ បំផុស​ចលនា ​ឲ្យ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ​ពី​កម្ពុជា ​លើកលែង​តែ​អាវុធ (EBA) ​គឺជា​ការ​ប៉ុនប៉ង​ដ៏​អាក្រក់​បំផុត ​របស់​អ្នកនយោបាយ​អគតិ​មួយចំនួន ​នៅក្រៅ​ប្រទេស​។

ក្នុង​ពិធី​ប្រគល់​រថយន្ដ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ​នៅ​ព្រឹក​ថ្ងៃនេះ ​សម្តេច​ក្រឡា ហោម ស ខេង បាន​ថ្លែងថា​ “​ទាក់ទង​បញ្ហា EBA នោះ គឺជា​ការប៉ុនប៉ង​របស់​អ្នកនយោបាយ​ ដែល​ត្រូវ​បាន ចាត់ទុកថា ​អគតិ ​មិន​បាន​គិត​ផលប្រយោជន៍​ប្រជាជន​ជាធំ ​ដើរ​ឆ្កឹះឆ្កៀល​បំផុស​ចលនា​ខាងក្រៅ ក៏ដូចជា ​ខាងក្នុង ​ដើម្បី​ធ្វើ​ម៉េច​រាំង​ខ្ទប់​បញ្ហា​នេះ​។

សម្តេច​ក្រឡាហោម ​បាន​បន្តថា​ ទាំងនេះ គឺជា​សកម្មភាព​មួយ ​មិនមែន​ដើម្បី​ផលប្រយោជន៍​ជាតិ ទេ គឺ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ប៉ុណ្ណោះ​។

សហភាព​អឺរ៉ុប នឹង​សម្រេច​ចិត្តជា​ចុងក្រោយ​ថា ​តើ​ត្រូវ​ដកហូត ឬ​រក្សាទុក EBA ឱ្យ​កម្ពុជា ​បន្ដ ​ទៀត នៅក្នុង​អំឡុង​ខែកុម្ភៈ ​ឆ្នាំ​២០២០ នេះ ​បើសិន​រកឃើញ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ​និង​ជា​ប្រព័ន្ធ នៅ​កម្ពុជា​។ EBA ​បានធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ពន្ធ​នាំ​ទំនិញ​ចូល​សហភាព​អឺរ៉ុប ​ប្រមាណ​ជា​៧០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ​៕