វីរុស និង​ការ​បំពុល​បរិយាកាសជំ​រុញ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​អាស៊ី​ត្រូវ​ពាក់​ម៉ាស់​ការពារ

104

ទ្វីប​អាស៊ី៖ ការភ័យខ្លាច​ និង​ការ​បំពុល​បរិស្ថាន ​កំពុង​ធ្វើ​ឱ្យ​ទីផ្សារ​លក់​ម៉ាស់​ការពារ​មុខ​នៅ​តំបន់​អាស៊ី​ ជា​កន្លែង​ដែល​ការភ័យខ្លាច​នៃ​វីរុស​ថ្មី​ពី​ប្រទេស​ចិន​ កំពុង​ជំរុញ​បង្កើន​ការ​ផ្គត់ផ្គង់ ​និង​ធ្វើ​ឱ្យ​ការ​ពាក់​ម៉ាស់​ពេញ​និយម​។ ​ប្រទេស​ជាច្រើន​នៅ​ខាងក្រៅ​ប្រទេស​ចិន កំពុង​មើល​ឃើញ​កង្វះ​ម៉ាស់​មុខ ​និង​ទឹក​សម្រាប់​លាងដៃ​។​ ស្រប​ពេល​មានការ​ភ័យខ្លាច​ចំពោះ​វីរុស​ថ្មី ​ដែល​រីក​រាលដាល​ពី​ចិនដីគោក ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​ដូចជា​ម៉ាស់ ​និង​ជែល​ដែល​សម្លាប់​មេរោគ​ត្រូវ​បាន​លក់ដាច់​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​នៅ​ក្នុង​ដែនដី​របស់​ចិន​។

ហាង​មួយ​នៅ​ខាងក្នុង​អគារ​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​សង្កាត់ Causeway Bay ដ៏​មមាញឹក​ក្នុង​ទីក្រុង​ហុងកុង​ បាន​ទាក់ទាញ​មនុស្ស​ពាក់​ម៉ាស់​រាប់​រយ​នាក់​កាលពី​ថ្ងៃ​ច័ន្ទ ​ដែល​កំពុង​រង់ចាំ​ទទួល​បាន​ម៉ាស់​ជាច្រើន​ទៀត​។ ​ដោយ​ដើរ​តាម​ជួរ​ទៅមកនៅ​តាម​ចិញ្ចើមថ្នល់ មនុស្ស​រង់ចាំ​ដោយ​អត់ធ្មត់ ព្យាយាម​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​ការពារ​ខ្លួន​ពួកគេ​។​ អ្នក​ក្រុង​បាងកក​មួយ​ចំនួន​បាន​ពាក់​ម៉ាស់​ អស់​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​ដោយសារតែ​កម្រិត​នៃ​ការ​បំពុល​ខ្លាំង ​ប៉ុន្តែ​ស្ថានភាព​វីរុស​កូ​រ៉ូ​ណា​បាន​មើល​ឃើញ​ពី​ការ​កើន​ឡើង​ នៃ​ការប្រើប្រាស់​របស់​ពួក​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។ ​ប្រទេស​ថៃ​មាន​ចំនួន​ករណី​វីរុស​ច្រើន​ជាង​គេ​បំផុត​ ដែល​ត្រូវ​បាន​បញ្ជាក់​ក្រៅពី​ប្រទេស​ចិន​។ ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង ចំនួន​មនុស្ស​កាន់​តែ​ច្រើន​នៅ​តាម​ដង​ផ្លូវ​កំពុង​ពាក់​ម៉ាស់​ ខណៈ​ប្រទេស​នេះ​បាន​រាយការណ៍​ ពី​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ជា​លើក​ទី​៤​ របស់​ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ​។

ក្រសួងសុខាភិបាល ​និង​នគរបាល​ព្រំដែន​កម្ពុជា​ បាន​ចាប់ផ្ដើម​យុទ្ធនា​ការ​ចែក​ម៉ាស់​ចំនួន ១​លាន​នៅ​សប្ដាហ៍​នេះ​ដែល​ផ្ដល់​ម៉ាស់​មុខ​ដោយ​ឥតគិតថ្លៃ​ ដល់​អ្នកដំណើរ​ដែល​ឆ្លងកាត់​ច្រក​ព្រំដែន​អន្តរជាតិ ​ដ៏​សំខាន់​របស់​ខ្លួន​ជាមួយ​ប្រទេស​ថៃ ​ដែល​ជា​ការប្រុងប្រយ័ត្ន​ផ្នែក​សុវត្ថិភាព​។​ នគរបាល​ព្រំដែន​បាន​ចែក​ម៉ាស់​ ដល់​ភ្ញៀវ​ទេសចរ​នៅ​ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃ​ច័ន្ទ​។​ អ្នកទេសចរ​ជនជាតិ​ចិន​ម្នាក់​មក​កម្សាន្ត ​នៅ​រមណីយដ្ឋាន​ដ៏​មាន​ប្រជាប្រិយ​របស់​ប្រទេស​កម្ពុជា​ គឺជា​ករណី​ដំបូង​នៃ​ការ​ឆ្លង​វីរុស​ថ្មី​នៅ​ក្នុង​ប្រទេស​។​ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ហូ​ជី​មី​ញ​របស់​វៀតណាម​ បាន​សម្រុក​ទៅ​ឱសថ​ស្ថាន​ដើម្បី​ទិញ​ម៉ាស់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ខណៈ​បាន​ឆ្លង​រាលដាល​ក្នុង​ទ្វីប​អាស៊ី​៕

អត្ថបទ៖ សុខ​មាន