Alexis Sanchez នឹង​វិល​មក Manchester United វិញ​ក្រោយ​ចប់​រដូវ​កាល​នេះ​

71

បាល់ទាត់៖ ​លោក Ole Gunnar Solskjaer​ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លឹប​បិសាច​ក្រហម Manchester United បាន​និយាយ​ថា Alexis Sanchez នឹង​វិលត្រឡប់​មកពី​ការខ្ចី​ជើង​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ជាមួយ Inter Milan ក្រោយ​ចប់​រដូវ​កាល​នេះ ហើយក៏​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​នៅ​ Man United​

​​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈី​លី​វ័យ ៣១​ឆ្នាំ Sanchez គ្រោង​នឹង​វិលត្រឡប់​មកកាន់​ក្រុម​បិសាច​ក្រហម​វិញ​ នៅ​រដូវ​ក្តៅ​នេះ ​បន្ទាប់​ពី​មួយ​រដូវ​កាល​ជាមួយ​ក្រុម Inter Milan ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​។​ ​Sanchez បាន​ចាក​ចេញពី​ទឹកដី Old Trafford ដោយ​រក​បាន ៥​គ្រាប់​ក្នុង ៤៥​ប្រកួត​បន្ទាប់ពី​ផ្លាស់​ពី Arsenal នៅ​ខែ​មករា​ ឆ្នាំ​២០១៨។​ ​Sanchez ជា​អ្នក​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​របស់ Man United ប្រហែល ៤០ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​បាន​និយាយ​ថា​ គាត់​មិន “​សោកស្ដាយ​ដែល​បាន​ទៅ​ទីនោះ​ទោះបី​មិន​ជោគជ័យ​ក៏ដោយ​។ ​ការ​រង​របួស​បាន​រារាំង​ការ​បង្ហាញ​ខ្លួន​របស់​គេ​នៅ Inter Milan មានន័យថា​ គេ​លេង​បាន ៧​ដង​សម្រាប់​ក្រុម​នៅ​ក្រប​ខណ្ឌ Serie A នៅ​រដូវ​កាល​នេះ ​និង​រក​បាន​ ១​គ្រាប់​៕

អត្ថបទ​៖​នាង សុភា​វុ​ធ