ស្ថាន​ភាព​អ្នក​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​​វីរុស​ប្រភេទ​ថ្មី​ អ្នក​ជំងឺប​ន្តមា​នសុខភាពល្អ​ គ្មាន​រោគសញ្ញា​ធ្ងន់ធ្ង​រ​អ្វី​ទេ

176

ភ្នំពេញ៖ នាយក​ដ្ឋា​នប្រយុទ្ធនឹ​ង​ជំងឺឆ្លង ​នៃ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​រហូត​ដល់ម៉ោង​​ ១២ និង​៣០​ ថ្ងៃត្រ​ង់​​ ថ្ងៃទី​ ២៩​ មករា​ ២០២០​ ស្ថានភាពអ្នក​ជំងឺ​រលាកសួ​ត​បង្កឡើង​ដោយ​មេរោគ​កូរ៉ូណា​វីរុសប្រភេទ​ថ្មី​ អ្នក​ជំងឺ​បន្ត​មានសុខភាព​ល្អ​ គ្មាន​រោគ​សញ្ញាធ្ង​ន់ធ្ងរ​អ្វីទេ​ ។


អ្នកប៉ះពាល់​ដទៃទៀត និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ​ រហូតពេលនេះ​ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ ។
មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ​ ។ ហើយគ្រូពេទ្យថែទាំអ្នកជំងឺ​ក៏ គ្មានចេញរោគសញ្ញាអ្វីទេ​ និងគ្រប់គ្រូពេទ្យបំរើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបម្រើការងារក្នុងមន្ទីរពេទ្យជាធម្មតា​ ។ រហូតពេលនេះពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ ។