ផ្លូវការ Christian Eriksen ​ផ្ទេរ​ពី Spurs ទៅ Inter Milan ក្នុង​តំលៃ​ជិត ១៧​លាន​ផោន​

70

បាល់ទាត់៖ ​ក្លិប​​អ៊ីតាលី​ Inter Milan បាន​សំរេច​ក្នុង​ការ​ចុះហត្ថលេខា​លើ​ការផ្ទេរ​កីឡាករ Christian Eriksen ​ពី​ក្លិប​អង់គ្លេស ​Tottenham​ ក្នុង​តម្លៃ ១៦.៩​លាន​ផោន​។​ ​ខ្សែបម្រើ​សញ្ជាតិ​ដា​ណឺ​ម៉ាក​វ័យ ២៧​ឆ្នាំ​រូប​នេះ​បាន​ចុះ​កិច្ច​សន្យា​ដែល​មាន​សុពលភាព​រហូតដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ​ឆ្នាំ២០២៤ ទទួល​បាន​ប្រាក់​ឈ្នួល ៣៨០,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​។

​Eriksen​ ធ្លាប់​បាន​ប្រាប់ Spurs កាលពី​រដូវ​ក្តៅ​ថា ​គាត់​ចង់បាន​ការប្រកួតប្រជែង​ថ្មី​មួយ​។ ​បច្ចុប្បន្ន ​Inter ស្ថិត​នៅ​លេខ​២ ​នៅ ​Serie A ដែល​មាន​ ៣​ពិន្ទុ​ពីក្រោយ​ក្រុម​កំពូល​តារាង​ Juventus​។​ ​ទន្ទឹម​នឹង​នេះ ​Tottenham​ ក៏បាន​សំរេច​កិច្ចសន្យា​ថ្មី​ជាមួយ​ខ្សែបម្រើ ​Giovani Lo Celso ពី​ Real Betis ពី​ខ្ចី​ជើង​មក​ជា​អចិន្ត្រៃយ៍​ក្នុង​តម្លៃ​ ២៧,២​លាន​ផោន​ផង​ដែរ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ