ប្រជា​ពលរដ្ឋ​ទីក្រុង​ហុងកុង​តម្រង់​ជួរ​ទិញ​ម៉ាស់ ខណៈ​ការ​ឆ្លង​វីរុស​ឡើង​ដល់ ​១៥​ករណី​

164

ហុងកុង៖ មនុស្ស​ជាច្រើន​បាន​តម្រង់​ជួរ​នៅ​ខាងក្រៅ​ឱសថ​ស្ថាន​ ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ដែល​ប្រជាពលរដ្ឋ​រង់ចាំ​ទិញ​ម៉ាស់​មុខ ​ចំ​ពេល​មានការ​ផ្ទុះ​វីរុស​។​ ប្រធាន​រដ្ឋបាល​ក្រុង​ហុងកុង​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ម៉ាស់​ការពារ​ចំនួន ៨​លាន​ត្រូវ​បាន​គេ​ដឹក​ទៅកាន់​តំបន់​នេះ​ ដើម្បី​ឆ្លើយតប​នឹង​ការ​ផ្ទុះ​រាលដាល​នេះ​។

លោក​ ម៉ាត់​ទូ ឆឹង (Matthew Cheung) បាន​និយាយ​ថា​ លោក​រំពឹង​ថា​ ម៉ាស់​ចំនួន ២៤​លាន​នឹង​ត្រូវ​បញ្ចេញ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ខណៈ​ដែល​អ្នកស្រុក​រាប់​រយ​នាក់​បាន​តម្រង់​ជួរ​ នៅ​ខាងក្រៅ​ឱសថ​ស្ថាន​នានា ជាទី​ចែកចាយ​ម៉ាស់​ពាក់​ការពារ​។ អ្នក​លក់​រាយ​មួយ​ចំនួន​បាន​​នាំចូល​ម៉ាស់​មុខ​ថ្មី​ ជាច្រើន​ជា​បន្តបន្ទាប់ ប៉ុន្តែ​ម៉ាស់​ទាំងនោះ​ត្រូវ​បាន​លក់​អស់​ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ ទីក្រុង​ហុងកុង​មាន​ករណី​វីរុស​ចំនួន ១៥​ករណី ក្នុង​នោះ​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ និង​មនុស្ស ៤០​នាក់​ត្រូវបាន​គេ​ដាក់ឲ្យនៅ​ដាច់ដោយឡែក​៕

អត្ថបទ៖ សុខ​មាន