សម្តេច​តេជោ ​ហ៊ុន​ សែន​ អញ្ជើញ​ដឹក​នាំគណៈ​ប្រតិភូ​ទៅ​ដល់​ទីក្រុងសេ​អ៊ូល ​ប្រទេស​កូរ៉េ ដោយ​សុវត្តិភា​ព

163

ភ្នំពេញ៖ នៅ​ម៉ោង​១៥.០៥​នាទី​(ម៉ោង​នៅ​សេអ៊ូល​ ត្រូវ​នឹង​ម៉ោង១​៣.០៥នាទី​ ម៉ោង​នៅ​ភ្នំពេញ​)​ ​ថ្ងៃទី០៣ ​ខែកុម្ភៈ ​ឆ្នាំ​២០២០​នេះ ​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​អញ្ជើ​ញដឹ​កនាំគ​ណៈប្រតិភូ​កម្ពុជា​ទៅ​ដល់ទីក្រុង​សេអ៊ូល ​ប្រទេស​កូរ៉េ ​ដោយ​សុវត្តិ​ភាពហើយ ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំកំពូល​ពិភពលោក​ឆ្នាំ២០២០ ​នៃ​អង្គការ​សហព័​ន្ធសន្តិភា​ព​សកល​ (UPF) ស្តីពី​សន្តិភា​ព ​សន្តិសុ​ខ ​និង​ការអភិវឌ្ឍ​មនុស្ស ​ដែល​រៀបចំឡើ​ងនៅ​សាធារណរដ្ឋ​កូរ៉េ​ (កូរ៉េ​ខាង​ត្បូង​) រយៈពេ​ល ៣​ថ្ងៃ ចា​ប់ពី​ថ្ងៃទី០៣ ​ដល់​ថ្ងៃទី០​៥ ខែ​កុម្ភៈ ឆ្នាំ២​០២០​។


អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងសេអ៊ូល ប្រទេសកូរ៉េ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅទីបំផុតពីសំណាក់ថ្នាក់ដឹកនាំ ន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
ក្នុងកំឡុងពេលស្នាក់នៅកូរ៉េខាងត្បូងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម៕