Napoli ឡើង​លេខ​១០ ក្រោយ​ឈ្នះ Sampdoria ៤-២ យប់មិញ​

94

បាល់ទាត់៖ ​Napoli បាន​ឡើង​មក​ឈរ​លេខ​១០ ក្នុង​តារាង​ក្រប​ខណ្ឌ​អ៊ីតាលី A ​បន្ទាប់ពី​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Sampdoria ២ យប់មិញប្រកួត​បង្គ្រប់​សប្ដាហ៍​ទី​២២​។ ​ចាប់ផ្ដើម​បាន​ល្អ​សំរាប់​ក្រុម​ភ្ញៀវ Napoli ដោយ​បាន​នាំមុខ ២​គ្រាប់​មុន​ធ្វើ​បាន​ដោយ Arkadiusz Milik​ នាទី​ទី​៣ និង Elif Elmas​ នាទី​ទី១៦​។

​​តែ​ការ​នាំមុខ​របស់ Napoli ក៏​ត្រូវ​បាន​ក្រុម​ម្ចាស់ផ្ទះ​ទូទាត់​វិញ​វាយបក​តាម​ស្មើ ២​គ្រាប់​ធ្វើ​បាន​នៅ​នាទី​ទី​២៦ ដោយ​កីឡាករ​វ័យ​ចំណាស់​អ៊ីតាលី Fabio Quagliarella ​និង​វគ្គ​ទី២ នាទី​ទី​៧៣ ដោយ​បាល់ ១១ម៉ែត្រ​របស់ Manolo Gabbiadini​។ ​យ៉ាង​ណាក្តី Napoli ក៏​ធូរ​ស្បើយ​មកវិញ​ក្នុង​ដំណើរ​ស្វែងរក ​៣​ពិន្ទុ​ក្នុង​រដូវ​កាល​លំបាក​របស់​ខ្លួន នៅ​ពេល Diego Demme​ រក​គ្រាប់​បាន​នាំមុខ​សាជាថ្មី មុន​ពេល​ដែល​គ្រាប់​ចុងក្រោយ​កើតឡើង​នៅ​នាទី​ទី៩០+៨ ទៅហើយ​ដោយ Dries Mertens​។ ​បី​ពិន្ទុ​នេះ​ធ្វើ​អោយ Napoli រំកិល​ឡើង​មក​លេខ​១០ ក្នុង​តារាង​មាន ៣០​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​លេខ​៤ Atalanta​ ដែល​ជា​តំណែង UCL ចុងក្រោយ ៩ពិន្ទុ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ