សម្តេច​តេជោ ​ហ៊ុន ​សែន​ អញ្ជើញ​ដឹក​នាំគ​ណៈប្រតិភូ​មក​ដល់​ប្រទេស​កម្ពុជាវិញ​ដោយ​សុវត្តិ​ភាព

121

ភ្នំពេញ៖ នៅរា​ត្រីថ្ងៃ​ទី០​៥ ឈានចូ​លថ្ងៃទី០៦ ​ខែកុ​ម្ភៈ ​ឆ្នាំ២​០២០នេះ​ ​សម្តេចអ​គ្គមហាសេនា​បតីតេ​ជោ ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រក​ម្ពុជា​ បានអ​ញ្ជើញដឹ​កនាំគណៈ​ប្រតិភូ​កម្ពុជា​ត្រឡប់​មកដល់​ប្រទេសក​ម្ពុជា​វិញ​ហើយ​ បន្ទាប់​ពីបាន​បញ្ចប់​ដោយ​ជោគ​ជ័យ​ ក្នុងកា​រចូ​លរួ​មកិច្ច​ប្រជុំកំ​ពូល​ពិភពលោកឆ្នាំ​២០២០​ នៃ​អង្គការ​សហព័​ន្ធស​ន្តិភា​ពសកល​ (UPF) ស្តីពីស​ន្តិភាព ​សន្តិសុ​ខ ​និង​ការ​អភិវឌ្ឍមនុស្ស ដែ​លរៀ​ប​ចំឡើ​ងនៅ​សាធារណរ​ដ្ឋកូរ៉េ​ (កូរ៉េ​ខាង​ត្បូង) ​រយៈពេល ៣​ថ្ងៃ ​ចាប់ពីថ្ងៃទី​០៣ ​ដល់​ថ្ងៃ​ទី០៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​។


ជាមួយគ្នា​នោះ ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ក៏​បា​នអញ្ជើញធ្វើ​ដំណើរទៅ​កាន់ទី​ក្រុងប៉េកាំង​ ប្រទេស​ចិន ដើម្បី​បាន​ជួបសម្តែង​ការ​គួរ​សមជាមួ​យនាយក​រដ្ឋ​មន្ត្រី ​និង​ ប្រធានាធិបតី​ចិន​ និង​បានស្វែង​យល់​អំពី​ការយក​ចិត្ត​ទុក​ដាក់​របស់រដ្ឋាភិបា​លចិន​ចំពោះ​បងប្អូន និង​កូន​ក្មួយ​សិស្សនិស្សិត​ខ្មែរ​យើងដែល​កំពុង​រស់​នៅ និងសិ​ក្សានៅ​ក្នុងទី​ក្រុងវូហាន​ ក៏​ដូច​ជានៅទូ​ទាំងប្រ​ទេសចិន​ផង​ដែរ៕