មន្ទីរពេទ្យ​បន្ទាន់​ថ្មី​មួយ​ទៀត​ជិត​បញ្ចប់​ការ​សាង​សង់​នៅ​ទីក្រុង​អ៊ូ​ហាន ​ខណៈ​កែប្រែ​អគារ​ធំ​ៗ ៨​ផ្សេង​ទៀត​ទៅជា​មន្ទីរពេទ្យ​ន

170

ចិន៖ ទូរទស្សន៍​ចិន ​CCTV បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា​ ការសាងសង់​មន្ទីរពេទ្យ​បន្ទាន់​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ក្នុង​បញ្ឈប់​ការ​ផ្ទុះ​រាលដាល​វីរុស​ថ្មី​ គឺ​ជិត​រួចរាល់​ហើយ​។​ មន្ទីរពេទ្យ​លី​សេន​សាន ​(Leishenshan)​ គឺជា​គោលដៅ​ទីតាំង​វេជ្ជសាស្ត្រ​ទី​២ ដែល​ត្រូវ​បាន​សាងសង់​នៅ​ទីក្រុង​អ៊ូ​ហាន ​(Wuhan) ​ដើម្បី​ដោះស្រាយ​វិបត្តិ​វីរុស​ថ្មី​ដែល​បាន​សម្លាប់​មនុស្ស ៥៦៥​នាក់​នៅ​ក្នុង​ប្រទេស​ចិន​។

អគារ​វេជ្ជសាស្ត្រ​ដំបូងបង្អស់​មន្ទីរពេទ្យ​ហួ​សេន​សាន ​(Huoshenshan)​ នៅ​ទីក្រុង​អ៊ូ​ហាន​មាន​គ្រែ​ចំនួន ១០០០ និង​បំពាក់​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​ៗ ​រួម​ទាំង​បន្ទប់​ដាច់ដោយឡែក​ទប់ស្កាត់​ការ​ឆ្លង​មេរោគ ដើម្បី​ការពារ​កុំ​ឲ្យ​រីក​រាលដាល​។​ មន្ទីរពេទ្យ​លី​សេន​សាន (Leishenshan)​ នឹង​ផ្ដល់​គ្រែ​ចំនួន ១៦០០ បន្ថែម​ទៀត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ​CCTV បាន​រាយការណ៍​ថា​ ទីក្រុង​ចិន​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​វីរុស​អ៊ូ​ហាន​ខ្លាំង​ជាង​គេ គ្រោង​នឹង​កែប្រែ​អគារ​ធំ​ៗ​ចំនួន ៨​ផ្សេង​ទៀត​ ដែល​រួមមាន​ទាំង​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ និង​កន្លែង​ហាត់​ប្រាណ​ទៅជា​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​។​ អគារ​ចំនួន ៣ ត្រូវ​បាន​កែប្រែ​ទៅជា​មន្ទីរពេទ្យ​បណ្ដោះអាសន្ន ​ក្នុង​រយៈពេល ២​ថ្ងៃ​កន្លងមក​ដោយ​ផ្តល់​គ្រែ​ចំនួន ៣៨០០ សម្រាប់​អ្នកជំងឺ​ដែល​មាន​រោគសញ្ញា​វីរុស​កម្រិត​ស្រាល​៕

អត្ថបទ៖ សុខ​មាន