​នាវា​ទេសចរណ៍ ឈ្មោះ MS Westerdam កំពុង​ធ្វើដំណើរ​មកកាន់​ក្រុងព្រះសីហនុ​ប្រទេស​កម្ពុជា

579

បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការចូលចត ដោយសារ​មូលហេតុ​ខ្លាច​មាន​អ្នកដំណើរ​មាន​ផ្ទុក​មេរោគ​កូ​រ៉ូ​ណា ទោះបី​ខាង​នាវា​អះអាង​ថា គ្មាន​អ្នក​ឈឺ​ក៏ដោយ​។

នាវា​ដែលមាន​ផ្ទុក​មនុស្ស​ប្រមាណ​១៤៥០​នាក់ និង​ក្រុម​នាវិក​៨០០​នាក់​នេះ​នឹង​មកដល់​កំពង់ផែ​ព្រះសីហនុ នៅ​ម៉ោង ០៧:០០​នាទី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​ទី​១៣ ខែ​កុម្ភៈ​។

ភ្ញៀវ​ទេសចរណ៍​ក្នុង​នាវា​នេះ នឹង​អាច​ផ្ទេរ​ការធ្វើដំណើរ​តាម​យន្តហោះ​នៅ​កម្ពុជា​។ ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ទាំងអស់ ​ដែល​ក្នុង​នោះ​ មាន​ជនជាតិ​អាមេរិក​៦៥០​នាក់​ផងដែរ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​កម្ពុជា​ ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ពួកគេ​ក្នុង​ការចូល​ចត​នៅ​កម្ពុជា ខណៈ​ដែល​ពួកគេ​កំពុង​ខ្វះ​ស្បៀងអាហារ និង​ត្រូវ​ចាក់​ប្រេង​ផង​ដែរ​នោះ៕​