អ្នក​ឆ្លង​វីរុស​ថ្មី​ចំនួន ៣៩​ករណី​នៅ​លើ​នាវា Diamond Princess​ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​គេ​ក្នុង​ទីក្រុង​យូ​កូ​ហា​ម៉ា​

177

ជប៉ុន៖ ក្រសួង​សុខាភិបាល​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា ​មានការ​ឆ្លង​ថ្មី​ចំនួន ៣៩​ករណី​ត្រូវ​បាន​បញ្ជាក់​នៅ​លើ​នាវា​ទេសចរណ៍​មួយ ​ដែល​បាន​ដាក់​នៅ​ដាច់​ពី​គ្នា​នៅក្នុង​ទីក្រុង​យូ​កូ​ហា​ម៉ា​ប្រទេស​ជប៉ុន ដោយ​ធ្វើ​ឱ្យ​ចំនួន​សរុប​ឡើង​ដល់​ទៅ ១៧៤​នាក់​នៅ​លើ​វា Diamond Princess​

ក្រសួង​ក៏បាន​និយាយ​ផង​ដែរ​ថា ​វីរុស​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ខ្លួន​មន្ត្រី​ម្នាក់​ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​ដាច់​ដោយ​ឡែក​នៅ​ពេល​យប់ ​ពេល​ដែល​នាវា​បាន​វិលត្រឡប់​ទៅ​កំពង់ផែ​យូ​កូ​ហា​ម៉ា​ ក្បែរ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ​។​ មន្ត្រី​ដែល​ត្រូវ​បាន​ដាក់​នៅ​ដាច់ដោយឡែក​ពី​គេ កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។​ ករណី​ឆ្លង​ថ្មី​នេះ​នាំ​ឱ្យ​ការ​ឆ្លង​សរុប​នៅ​ជប៉ុន​ឡើង​ដល់ ២០៣​នាក់​។​ នៅ​ពេល​ដែល​នាវា​បាន​មកដល់​ទាំង​យប់ មន្ត្រី​សុខាភិបាល​ជប៉ុន​បាន​ចាប់ផ្ដើម​ ត្រួតពិនិត្យ​សុខភាព​លើ​អ្នកដំណើរ​ និង​នាវិក​ទាំងអស់​ចំនួន ៣៧០០​នាក់ បន្ទាប់ពី​អ្នកដំណើរ​ម្នាក់​បាន​ធ្វើ​តេស្ត​រក​ឃើញ​ផ្ទុក​វីរុស​នេះ​។

នាវា Diamond Princess ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​សហរដ្ឋអាមេរិក​ បាន​បញ្ចប់​ដំណើរ​កម្សាន្ត​រយៈ​ពេល ១៤​ថ្ងៃ​ អំឡុង​ពេល​ដែល​នាវា​នេះ​បាន​ឈប់​នៅ​កំពង់ផែ​ហុងកុង ​និង​កំពង់ផែ​ជាច្រើន​ទៀត​របស់​អាស៊ី​ មុន​ពេល​ត្រឡប់​មក​ប្រទេស​ជប៉ុន​វិញ​។​ បុរស​វ័យ ៨០​ឆ្នាំ​ម្នាក់​ដែល​បាន​ចុះចត​នៅ​ហុង​កុង ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ផ្ទុក​វីរុស​នេះ ​ដែល​ជំ​រុញ​ឱ្យ​ទីក្រុង​ហុងកុង​ជូនដំណឹង​ដល់​នាវា​ និង​អាជ្ញាធរ​ជប៉ុន​ ​បន្ទាប់មក​បាន​បញ្ជា​ឱ្យ​បញ្ជូន​នាវា​ដាក់​នៅ​ឆ្ងាយ​ដាច់​ពី​គេ និង​ធ្វើតេស្ត​៕

អត្ថបទ៖ សុខ​មាន