Ronaldo ស៊ុត​បាល់ ១១​ម៉ែត្រ​ចុង​ម៉ោង​ឲ្យ Juventus​ ស្មើ​នៅផ្ទះ AC Milan

128

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ពិន័យ ១១ម៉ែត្រ​យ៉ាង​ចម្រូងច​ម្រា​ស​ចុង​ម៉ោង​ជួយ​ឲ្យ​សេះបង្កង់ Juventus​ តាម​ស្មើ ១១ នៅ​ទឹកដី AC Milan ការប្រកួត​ជើង​ទី១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រពាន Coppa Italia​។ ​ក្រុម​ម្ចាស់ផ្ទះ AC Milan បាន​បើក​ការនាំ​មុខមុន​នៅ​វគ្គ​ទី២ នាទី​ទី៦១ ដោយ Ante Rebic មុន​ពេលដែល​ម្ចាស់ផ្ទះ​បាត់បង់​កីឡាករ​ម្នាក់​ក្រោយ Theo Hernandez ទទួលបាន​កាត​លឿង​ទី២ បណ្តេញ​ចេញពី​ការប្រកួត​នៅ​នាទី​ទី៧១​។

​​ថ្វីបើ​មាន​គ្នា​ច្រើនជាង​ម្នាក់ Juventus​ មានឱកាស​ខ្លះ​ដែរ​ដើម្បី​តាម​ស្មើ​ តែ​ត្រូវ​រង់ចាំ​ដល់​ចុង​ម៉ោង​ទៅ​ហើយ​ក្រោយ VAR សំរេច​អោយមាន​បាល់​ពិន័យ ១១ម៉ែត្រធ្វើបាន​ដោយ Cristiano Ronaldo ដែល​ឈានចូល​វគ្គ ៣៥ឆ្នាំ​សប្តាហ៍​មុន ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី៣៥ ក្នុងការ​បង្ហាញខ្លួន ៣៥ប្រកួត​អោយ​ក្លិប​ និង​ក្រុម​ជំរើសជាតិ​។ ​ការប្រកួត​ជើង​ទី២ នឹង​ត្រលប់​ទៅកាន់​ទឹកដី Juventus​ វិញ​នៅ​ថ្ងៃទី៤ ខែក្រោយ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ