F1 នៅ​ចិន​ត្រូវ​លើក​ពេល ​តែ F1 នៅ​វៀតណាម​នឹង​ដំណើរ​ការ​ធម្មតា​

116

ប្រណាំង​រថយន្ត៖ ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ FIA បាន​សំរេច​ចិត្ត​លើក​ពេល​ប្រកួត Formula One នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​ ដោយសារ​បញ្ហា​មេរោគ​កូ​រ៉ូ​ណា​ថ្មី Covid-19​។ ​F1 នៅ​ចិន​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី១៩ ខែ​មេសា តែ F1 លើកដំបូង​នៅទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នឹង​ប្រព្រឹត្តិ​ទៅ​ធម្មតា នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈ​គ្រប់គ្រង F1 លោក Ross Brawn​

​​ព្រឹត្តិការណ៍ F1 នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​លើកដំបូង​នោះ មាន​ចម្ងាយ​ប្រមាណ​មិន​ដល់ ២០០​គីឡូម៉ែត្រ​ទេពី​ព្រំដែន​ប្រទេស​ចិន ដែល​ជា​ប្រទេស​ផ្ទុះឡើង​នៃ​មេរោគ​កូ​រ៉ូ​ណា​នេះ​។ ​F1 នៅ​វៀតណាម​ជាទី​លាន​ទី​៣ រដូវ​កាល​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា​។ ​សូម​បញ្ជាក់​ថា នៅ​វៀតណាម​មាន​អ្នក​ឆ្លង​មេរោគ​កូ​រ៉ូ​ណា Covid-19 នេះ ១៥​នាក់​ក្នុង​នោះ​មាន ៥​នាក់​នៅ Son Loi​ ក្បែរ​ទីក្រុង​ហាណូយ​។ ​គិត​មកដល់ពេលនេះ​មេរោគ​កូ​រ៉ូ​ណា​ថ្មី Covid-19 បាន​សម្លាប់​មនុស្ស​ជិត ១៥០០នាក់ ខណៈ​អ្នក​ឆ្លង​មាន​ជាង ៦​ម៉ឺន ៥​ពាន់​នាក់​៕

អត្ថបទ​៖​នាង សុភា​វុ​ធ