ប្រធានាធិបតី​ចិន​ប្ដេជ្ញា​កាត់​បន្ថយ​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​

299

ចិន៖ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា​ លោក​ប្រធានាធិបតី ស៊ី ជីនពីង បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប្រទេស​ចិន​ប្រាកដជា​អាច​កាត់បន្ថយ​ការ​ប៉ះពាល់ ​នៃ​ការ​រីក​រាលដាល​ជំងឺ​នេះ ហើយ​នឹង​រក្សា​បាន​នូវ​សន្ទុះ​នៃ​ការអភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​។​

របាយការណ៍​ខាងលើ​និយាយ​ថា ​ចិន​នឹង​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​ ការអភិវឌ្ឍន៍​នៅ​ឆ្នាំនេះ នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធា​ មហាម៉ាត់​។​ លោក ​ស៊ី បាន​បន្ថែម​ថា រដ្ឋាភិបាល​ចិន​បាន​ចាត់វិធានការ​ ម៉ឺងម៉ាត់​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ជំងឺ ហើយ​វិធីសាស្ត្រ​ព្យាបាល​នានា​នៅតែ​បន្ត​ ដើម្បី​ទទួល​បាន​ជំហាន​រីកចម្រើន​ថែមទៀត​។​ ក្រុម​អ្នក​រៀប​ចំ​គោលនយោបាយ​ចិន ​បាន​អនុវត្តន៍​វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច ដែល​គេ​រំពឹង​ថា​នឹង​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ ​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុង​ត្រី​មាស​ទី​១៕

អត្ថបទ៖ សុខ​មាន