Ronnie O’Sullivan ប្រើ​ពេល​មិនដល់ ១​ម៉ោង​យកឈ្នះ​កីឡាករ​អ៊ីរ៉ង់​ឡើង​វគ្គ ៨​នាក់​​ព្រឹត្តិការណ៍ Welsh Open

159

ស្នូកឃ័រ៖ ​ជើងឯក​ពិភពលោក ៥សម័យ Ronnie O’Sullivan បាន​បន្ត​ដំណើរ​ឡើង​វគ្គ ៨​នាក់​ចុង​ក្រោយ​ហើយ​ នៃ​ព្រឹត្តិការណ៍​ស្នូកឃ័រ​ពានរង្វាន់ Welsh Open ដែល​ធ្វើឡើង​នៅ​ទីក្រុង Cardiff ប្រទេស​វែ​ល​។

​​ជើងឯក Welsh Open នេះ ៤សម័យ​ដែរ O’Sullivan ប្រើ​ពេល​មិន​ដល់​មួយ​ម៉ោង​ផង ​ដើម្បី​យកឈ្នះ​កីឡាករ​អ៊ីរ៉ង់ Soheil Vahedi ​ក្នុង​លទ្ធផល ៤០ ហ្វ្រេ​ម​ដើម្បី​អបអរ​ប្រកួត​ទី​១០០ របស់​ខ្លួន​នៅ Welsh Open នេះ​។ ​គូប្រកួត​របស់ O’Sullivan នៅ​វគ្គ ៨នាក់​ចុងក្រោយ​គឺ​គូប្រជែង Mark Selby ដែល​បាន​យកឈ្នះ​កីឡាករ​ចិន Zhao Xintong​ ទាំង​ប្រផិតប្រផើយ ៤៣ ហ្វ្រេ​ម​។ ​លទ្ធផល​គូ​ផ្សេងទៀត កីឡាករ​ម្ចាស់ផ្ទះ​វែ​ល​លែង​មាន​សល់​ទៀតហើយ ​ក្រោយ​ទទួល​បរាជ័យ​ទាំងអស់​ដូចជា Dominic Dale ចាញ់ Shaun Murphy ខណៈ Mark Williams បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​ស្កុ​ត​ឡេ​ន Anthony McGill ១ ហ្វ្រេ​ម​៕

អត្ថបទ​៖​នាង សុភា​វុ​ធ