WHO អរគុណ​​​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​នាវា ​MS Westerdam​ ចូល​ចត​នៅ​ក្រុង​ព្រះសីហនុ​ ទោះ​បី​មាន​ការ​បារម្ភ​ពី​ជំងឺ Covid-19 ក៏​ដោយ​

126

ព្រះសីហនុ​៖ លោក ថេត​ដ្រូ​ស អាត់​ថា​ណ​ម​ ហ្គេ​យេ​ប្រ៊ី​ស៊ូ​ស ​(Tedros Adhanom Ghebreyesus)​ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ MS Westerdam​ របស់​ក្រុមហ៊ុន Holland America ដែល​ប្រទេស​ជាច្រើន​មិន​អនុញ្ញាត​ឲ្យ​ចូលចត​ មក​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

នៅ​ក្នុង​លិខិត​របស់​លោក​មុន​ការ​មក​ដល់​នៃ​នាវា​នេះ​នៅ​ឯ​ក្រុងព្រះសីហនុ លោក​ ថេត​ដ្រូ​ស បាន​កោត​សរសើរ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​បាន​អនុញ្ញាត​ឲ្យ​នាវា ​MS Westerdam ចូល​ចត​។ លោក​ ថេត​ដ្រូ​ស បាន​និយាយ​ថា​ លោក​បាន​និយាយ​ជាមួយ​ឯក​ឧត្ដម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉ម​ ប៊ុនហេង​ និង​ថ្លែងអំណរគុណ ជាពិសេស​សម្ដេច​តេជោ​​ហ៊ុន​ សែន ដែល​បាន​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ ​MS Westerdam ចូល​ចត​​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​បាន​និយាយ​ថា នេះ​គឺជា​គំរូ​មួយ​នៃ​សាមគ្គីភាព​អន្តរជាតិ​ ដែល​យើង​បាន​អំពាវនាវ​ជាប្រចាំ។ ការ​ផ្ទុះ​ជំងឺ​នេះ​អាច​នាំមក​នូវ​អ្វី​ដែល​ល្អ ​និង​អាក្រក់​បំផុត​សម្រាប់​មនុស្សជាតិ​។ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ ផា​ទ្រី​ក ម៊ូ​ហ្វី (Patrick Murphy) ​ក៏បាន​សរសេរ​នៅ​លើ​បណ្ដាញ​ធ្វី​ត​ធ័​រផង​ដែរ​ថា ​ពលរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ចំណោម​អ្នកដំណើរ​នានា​នៅ​លើ ​MS Westerdam

អត្ថបទ៖ សុខ​មាន