បណ្ឌិត្យសភា​នគរបាល​កម្ពុជា ចុះ ​MOU ជាមួយ​មហាវិទ្យាល័យ​នគរបាល​ទីក្រុង​ឡុងដ៍

184

ភ្នំពេញ ៖ ​ ដោយ​ទ​ទូល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋ មន្ត្រី​ក្រសួងមហាផ្ទៃ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ នា​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ​ឆ្នាំ​២០១២០​ បានរៀបចំ​ពិធី ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​បណ្ឌិត្យ​សភាន​គរបាល​ កម្ពុជា និង មហា​វិទ្យាល័យ នគរបាល​ក្រុងឡុ​ដ៍ នៃ​ចក្រភព​អង់គ្លេស ​ដោយ​ឯកឧត្តម នាយ ឧ​ត្ត​ម​សេនីយ៍ ​សាស្ត្រាចារ្យ សេង ផល្លី ​ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា ​និង លោក រ៉​ត ជែ​រ​មែន នាយក​មហាវិទ្យាល័យ​នគរបាល​ ទីក្រុង​ឡុង​ដ៍ ។

ថ្លែង​នៅក្នុង​ពិធី​នេះ ​ឯកឧត្តម នាយ​ឧ​ត្ត​ម សេនីយ៍​ប្រធាន​បណ្ឌិត្យ សភា​នគរបាល​កម្ពុជា​បាន​លើកឡើងថា​ ដើម្បី​លើកកម្ពស់​កិត្យានុភាព និង​ឧត្តមភាព​របស់ខ្លួន ​បណ្ឌិត្យ​បាន​ពង្រីក​ទំនាក់ទំនង​អន្តរជាតិ របស់ខ្លួន​ បន្ថែមទៀត ​ជាមួយ​មហាវិទ្យាល័យ​នគរបាល​ទីក្រុង​ឡុង​ដ៍​ នៃ​ចក្រភព​អង់គ្លេស ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិ ​ការ លើ​ការអប់រំ​បណ្តុះ​បណ្តាល​មន្ត្រី​នគរបាល​ និង​ការងារ​ស្រាវជ្រាវ រួមមាន ​៖​ ទី​១ ​ការលើកកម្ពស់​ ចំណេះដឹង និង​សមត្ថភាព​វិជ្ជាជីវៈ​នគរបាល ​តាមរយៈ​ធ្វើ​ទំនើប​ភាវូបនីយកម្ម​នៃ​វិធីសាស្ត្រ​ប្រតិបត្តិការ ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទល្មើស​ឆ្លងដែន​បទល្មើស​ដែល​មាន​អង្គការ​ចាត់តាំង ​និង បទ ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​ទី​២​ ការបង្កើន​ផែនការ​សកម្មភាព​រួម​គ្នា​ជាក់លាក់​មួយ​ចំនួន​សម្រាប់​អនុវត្តន៍​ជាប្រចាំ​ឆ្នាំ​។​ទី​៣ ​ការ​ចែករំលែក​ឯកសា​រ​ស្រាវជ្រាវ ​និង​ឯកសារ​សិក្សា​ផ្សេងៗ ​តាមរយៈ​មជ្ឈមណ្ឌល ព័ត៌មាន​អន​ឡាញ​។​ទី​៤ ការរៀបចំ​អោយ​មាន​សន្និសីទ​អន្តរជាតិ ស្តីពី​ការងារ​នគរបាល​ និង ​ការបណ្តុះ ​បណ្តាល​កងកម្លាំង​នគរបាល​។​ទី ៥ ការ​បង្កើត​គម្រោង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នគរបាល​នៃ​ប្រទេស​ទាំងពីរ​។​ ទី ៦​ការ​បង្កើត​អោយ​មាន​ពាន​រង្វាន់អន្តរជាតិ​ផ្នែក​សិក្សាធិការ​។​ទី​៧ ​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រី បុគ្គលិក និង​គ្រូ​បណ្តុះ​បណ្តាល​តាមរយៈ​កម្ម​វិធី​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ គណៈ​ប្រតិភូ​ នៃ​ភាគី​ទាំងពីរ​។​

ទី​៨ ​ការធ្វើ​អន្តរជាតិ​នីយកម្ម​នៃ​កម្មវិធី​អប់រំ ​និង​កម្មវិធី​បណ្តុះបណ្តាល​កងកម្លាំង​នគរបាល អោយ​ស្រប​ទៅ ​តាម ស្តង់ដារ​នៃ​ក្រប​ខណ្ឌ​តំបន់ ​និង​ថ្នាក់​អន្តរជាតិ​៕​