WHO អំពាវនាវ​ឲ្យ​ប្រជាជាតិ​នៅ​លើ​ពិភព​លោក​រួម​សាមគ្គី​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ផ្លូវ​ដង្ហើម COVID-19

202

ប៊ែលហ្សិក៖ ​លោក តេ​ដ្រូ​ស អា​ថា​ណុ​ម ហ្កេ​ប្រេ​យេស៊ូ​ស​ (Tedros Adhanom Ghebreyesus)​ ប្រធាន​អង្គ​ការ​សុខភាព​ពិភពលោក WHO​ បាន​អំពាវនាវឲ្យ​ប្រជាជាតិ​ទាំងឡាយ​ នៅ​លើ​ពិភពលោករួម​សាមគ្គី​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ផ្លូវ​ដង្ហើម COVID-19 ដែល​បាន​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត។

​​លោក តេ​ដ្រូ​ស ក៏បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​ផង​ដែរ ចំពោះ​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក ដែល​មិន​បាន​ជួយ​ជ្រោមជ្រែង​ដល់​ប្រទេស​ចិន​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​ នៃ​វីរុស​ផ្លូវ​ដង្ហើម​មួយ​នេះ ក្រៅ​តែ​ពី​ការរិះគន់​ចិន និង​បង្ហាញ​ពី​ការរើសអើង​ចំពោះ​ចិន​ទៅវិញ។​ ​ចំ​ណែ​លោក​វេជ្ជបណ្ឌិត ម៉ា​យ​ឃើ​ល រី​យ៉ាន (Michael Ryan) នាយក​ប្រតិបត្តិ​ផ្នែក​កម្មវិធី​ភាព​អាសន្ន ​របស់​អង្គការ​សុខភាព​ពិភពលោកបាន​ព្រមាន​ ពី​ការ​ឆ្លង​រាលដាល​កាន់​តែ​ច្រើន ទោះ​បី​ជា​អង្គការ​សុខភាព​ពិភព​លោក ​បាន​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ជាច្រើន​នាក់​ទៅ​កាន់​ប្រទេស​ចិន ក្នុង​ការ​រួម​សហការ​ជាមួយ​អ្នក​ជំនាញ​របស់​ចិន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ផ្លូវ​ដង្ហើម​មួយ​នេះ​ក៏ដោយ៕

អត្ថបទ៖ សារីម