អគ្គលេខាធិការ​នៃ​អង្គការ​ទេសចរណ៍​ពិភព​លោក​ ផ្ញើ​លិខិត​កោត​សរសើរ​ជូន​ចំពោះ​សម្តេច​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​

323

ភ្នំពេញ៖ ​យោង​​តាម​លិខិតចុះថ្ងៃ​ទី ​១៤​ ខែ​កុម្ភៈ​ ឆ្នាំ២​០២០ ​នៅ​ទី​ក្រុង​ម៉ាឌ្រី​ត ប្រទេស​អេ​ស្ប៉ាញ ​ឯកឧត្ដម ​ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គ​លេខា​ធិការ​នៃអ​ង្គការ​ទេសចរណ៍​ពិភព​លោក (UNWTO) បាន​ផ្ញើ​លិខិត​កោតស​រសើរ​ជូន​ចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន។

តាមលិ​ខិត​មួយ​ច្បាប់ ​ដែល​គោរព​ជូន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាច​ក្រក​ម្ពុជា​ មាន​ខ្លឹមសារ​ថា​ខ្ញុំ​សូមស​ម្តែង​នូវកា​រកោ​ត​សរសើរ​យ៉ាង​ជ្រាល​ជ្រៅបំ​ផុត​ ក្នុង​នាម​អង្គការ​ទេសចរណ៍​ពិភព​លោក​ ជូន​ចំពោះ​រាជ​រដ្ឋាភិបាលក​ម្ពុជា ​ដែល​បាន​ឆ្លើយ​តប​ប្រក​ប​ដោយ​មនុស្សធម៌​គួរឲ្យក​ត់​សម្គាល់​ចំពោះ​ស្ថានភាព​ដ៏​លំ​បាក់​នៃ​នាវា​ទេសចរណ៍ ​MS Westerdam ដោយបា​ន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ ​និង​អនុញ្ញាត​ឲ្យ​ចុះ​ចត​នៃ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ​បើទោះ​បីស្ថិត​ក្នុង​ស្ថានភា​ព​នៃ​ការ​ភ័យខ្លាច​នៃ​ជំងឺ​វីរុស​កូរ៉ូណាក៏​ដោ​យ។

លិខិត​ដដែល​នោះ​បាន​បន្ត​ថា ​ដូច​យើង​ទាំង​អស់​គ្នាបា​ន​ដឹ​ង​ហើយ ​ការរី​ករា​ល​ដាល​នៃ​ជំងឺ​វីរ៉ុ​សកូរ៉ូណា​នាពេល​បច្ចុប្បន្ន​នេះ ​គឺ​ជា​ប្រភព​នៃ​ការ​ព្រួយ​បារម្ភ​ចំពោះស​ហគម​ន៍​អន្តរជាតិ ​ហើយកា​រ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ទល់​ការឆ្លង​នៃ​ជំងឺ​ និង​ការ​បង្កើត​នូវកា​រ​ព្យាបាល​មួយ​ គឺ​ជា​ការងារ​បន្ទាន់​ចាំ​បាច់​ដែល​ត្រូវ​ដឹក​នាំ​អនុវត្ត​ដោយ​អង្គ​ការ​សុខ​ភាព​ពិភ​ព​លោក​ (WHO)។ រដ្ឋាភិបាល​ចិន​បាន​និង​កំពុង​ចាត់​វិធាន​ការ​ដោយ​ប្រុង​ប្រយ័ត្ន​ស្មើ​ដៃ​គ្នា​ ព្រម​ជាមួយ​នឹង​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និតជាមួ​យ​អង្គ​ការ​សុខ​ភាព​ពិភ​ពលោ​ក និង​ដៃគូពា​ក់​ព័ន្ធ​នានា​ដើម្បី​ទប់​ទល់​ទៅនឹ​ង​ការ​រាត​ត្បាត​នៃ​ជំងឺនេះ​។​

អង្គការ​ទេសចរណ៍ពិភពលោកក៏កំពុង​ពិនិត្យ​យ៉ាង​យក​ចិត្តទុ​ក​ដាក់​ចំពោះ​ការ​វិវត្តន៍​នៃ​ជំងឺ​វីរ៉ុស​កូរ៉ណា​នេះ តាម​រយៈ​កិច្ច​ប្រជុំ​ជាប់​ជាប្រចាំ​ជាមួ​យអ​ង្គការ​សុខភាព​ពិភព​លោក ​ហើយ​យើង​មាន​សេចក្តី​រីករាយ​ដែលបាន​ដឹង​ថា អត្រា​នៃ​ការ​ឆ្លង​ជំងឺ​នេះ​មាន​ការ​ថយ​ចុះ។​ យើង​ពិតជាមាន​មោទន​ភាព​ណាស់​ចំពោះ​ការបង្ហាញ​ចេញ​របស់ក​ម្ពុជា​នូវ​សាមគ្គីអ​ន្តរជាតិ​ ដែល​នឹងលើកទឹកចិ​ត្តដ​ល់ប្រ​ទេស​ផ្សេង​ៗទៀ​ត​អោយ​ធ្វើ​តាម និង​ផ្តល់​នូវកា​រជួ​យគាំ​ទ្រ​ដ៏​ចាំ​បាច់ជា​ច្រើន​នៅពេ​ល​ណាដែ​ល​មានតម្រូវការ៕