ចំនួន​មនុស្ស​ស្លាប់​ដោយ​វីរុស Covid-19 ​​ឡើង​ដល់ ​១៥២៦​នាក់​ ខណៈករណី​​ឆ្លង​ឡើង​ដល់ ​៦៧១០០​នាក់

229

ចិន៖ ​ក្រុម​អាជ្ញាធរ​ចិន​បាន​ប្រកាស​ថា ចំនួន​មនុស្ស​ស្លាប់​ដោយ​វីរុស​ផ្លូវ​ដង្ហើម Covid-19 បាន​កើន​ឡើង​ដល់​ចំនួន​ ១៥២៦​នាក់​ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​នេះ ដែល​កំណើន​នៃ​ការ​បាត់​បង់ជីវិត​មនុស្ស​ក្នុង​ល្បឿន​លឿន។ ​ចំពោះ​កំណើន​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​ វីរុស​ផ្លូវ​ដង្ហើម​មួយ​នេះ​ក៏បាន​កើន​ឡើង​ខ្ពស់​ផង​ដែរ ដែល​បាន​កើន​ឡើង​ដល់​ចំនួន ​៦៧១០០​នាក់ ខណៈ​មនុស្ស​ចំនួន ​៥៧៣៨១​នាក់​ផ្សេងទៀត​កំពុង​ស្ថិតនៅ​ក្នុង​ការ​សង្ស័យ និង​ត្រូវ​បាន​ពិនិត្យ​ជាប្រចាំ។​

ស្រប​ពេល​ដែល​កំណើន​មនុស្ស​ស្លាប់ និង​កំណើន​មនុស្ស​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម Covid-19 កំពុង​កើន​ឡើង​ខ្ពស់​កំណើន​នៃ​អ្នក​ជំងឺ ​ដែល​បានជា​សះស្បើយ​ពី​វីរុស​នេះ ​ក៏បាន​កើន​ឡើង​កាន់​តែ​ច្រើន​ផង​ដែរ ដែល​រហូតដល់​ថ្ងៃ​សៅរ៍​នេះ​អ្នក​ជំងឺ​ចំនួន ​៨១៩៣​នាក់​បាន​ជា​សះស្បើយ​ពី​វីរុស​នេះ និង​បាន​វិលត្រឡប់​ទៅកាន់​លំនៅឋាន​របស់​ខ្លួន​វិញ។​ សូម​បញ្ជាក់​ជូន​ថា ក្នុងចំណោម​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត បាន​ឆ្លង និង​ដែល​បានជា​សះស្បើយ​ពី​វីរុស​ផ្លូវ​ដង្ហើម​មួយ​នេះ គឺ​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ចិនជាពិសេស​ក្នុង​ទីក្រុង​អ៊ូហាន ជាទី​ដែល​ផ្ទុះឡើង​នៃ​វីរុស Covid-19 ដោយ​មាន​មនុស្ស​ម្នា​ក់​បាន​បាត់បង់​ជីវិត​នៅ​ប្រទេស​ហ្វីលីពីន និង​ម្នាក់ទៀត​នៅ​ទីក្រុង​ហុងកុង៕

អត្ថបទ៖ សារីម