លោក​ឧត្តមសេនីយ៍ឯ​ក​ ហ៊ុន​ ម៉ាណែត៖​ គ្មានអ្វីដែលលំ​បាកជាង​ពេល​ដែល​ខ្មែរ​បែក​បាក់​គ្នា​នោះ​ទេ​

220

កំពត៖ លោកឧ​ត្តម​សេនីយ៍ឯ​ក​ ហ៊ុន ​ម៉ាណែត ​អគ្គមេ​បញ្ជាការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​បាន​បញ្ជាក់​ថា​ គ្មាន​អ្វី​ដែលលំ​បាក​ ជាងពេល​ដែល​ខ្មែរ​បែក​បាក់គ្នានោះ​ទេ។


ថ្លែង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសី​មាព្រះវិហារថ្មី ​និង​សម្ពោធ​សមិទ្ធិផល​នានា ​ក្នុង​វត្ត​ដង​ទង់​ ស្ថិត​ក្នុង​ស្រុក​ដង​ទង់ ខេត្ត​កំពត​ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៥​ ខែ​កុម្ភៈ ​ឆ្នាំ២​០២០​ លោក​ឧត្តមសេនីយ៍​ឯក ​ហ៊ុន​ ម៉ាណែត ​បាន​បញ្ជាក់ថា ​ការ​ដឹក​នាំ​ដោយ​ធម៌​ គឺ​សំខា​ន់ណាស់។​ រាជរដ្ឋាភិ​បាលសព្វ​ថ្ងៃ ដឹ​កនាំដោយផ្អែក​លើគោ​លការណ៍​នេះ ធ្វើឱ្យ​ប្រជាពល​រដ្ឋ​ចេះ​រស់​នៅ​ដោយ​ធម៌​, ចេះ​គោរពគ្នា​, ចេះ​ស្រឡាញ់​គ្នា,​ ចេះ​ជួយយ​កអាសារ​គ្នា,​ មានគុណ​ធម៌​, មាន​សីល​ធម៌​។ គោលកា​រណ៍ទាំ​ងនេះ ​មាន​នៅក្នុងការ​បង្រៀន​របស់​គ្រប់​សាសនា ​ហើយ​ដែលប្រជា​ពលរដ្ឋ​ខ្មែរ​មានសិទ្ធិ​សេរីភាព​ក្នុង​ការគោរព​ប្រតិបត្តិ ​ប្រកប​ដោយ​សុខដុមនីយក​ម្ម ​គ្មាន​ជម្លោះដោយ​សារអំពើ​ជ្រុល​និយម​ណា​មួយ​ឡើយ​។
លោកបាន​សូម​ចូលរួ​មអបអរសាទ​រចំពោះ​ការ​ជួប​ជុំគ្នាស​ប្បាយ​រីករាយ​ជា​មួយនឹ​ងសេ​ចក្តី​ស្រឡាញ់,​ ភាពកក់​ក្តៅ ​និងកា​រគោរព​ប្រតិបត្តិ ​ដើម្បី​សម្ពោ​ធសមិទ្ធិផ​លថ្មី​ៗ នៅក្នុងវ​ត្តដ​ងទុង​ ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពត​ ដែល​មាន​អាយុកាល​ដ៏ចំ​ណាស់ជាងបី​សតវត្សរ៍​ ក្រោម​ការ​រួបរួមគ្នា​កសា​ងឱ្យមា​នការរី​កចម្រើ​នជាបន្ត​បន្ទាប់​ តាម​លទ្ធ​ភាពរបស់​បង​ប្អូនប្រជាពល​រដ្ឋ​ ហើយ​ដែលបច្ចុប្បន្ន​យើង​មាន​លទ្ធភាព​ច្រើន​ ដូច្នេះបាន​ចូល​រួមគ្នាកសាង​ចែក​រំលែក​បាន​ច្រើន​ ស្រប​តាម​សា្ថនភាព​អភិវឌ្ឍរបស់​ប្រទេស​ជាតិ​។
លោកបញ្ជាក់ថា ​គ្មានអ្វីដែល​លំបាក​ ជាង​ពេលដែ​លខ្មែ​របែ​កបាក់គ្នា​ នោះទេ។ ​ពិតណា​ស់ ​បច្ចុប្បន្ន ​យើងមាន​បញ្ហាប្រ​ឈមដែល​ត្រូវដោះ​ស្រាយ ​ហើយកា​រ​អភិវឌ្ឍតែង​តែមា​នតម្រូវ​ការ​ជាប់​ជានិច្ចមិន​អាច​បានគ្រប់​គ្រាន់​ ប៉ុន្តែ​យើង​មិនអាច​ត្រឡ​ប់ទៅអ​តីតកាលដ៏ជូរ​ចត់​ទៀត​បាន​ឡើយ​។ ការ​ដឹក​នាំដោយធម៌​របស់សម្តេច​តេជោ ​គឺជួ​យសង្គ្រោះជី​វិតប្រជាពល​រដ្ឋ​ពីរបប​ ប៉ុល​ ពត ​ជា​បុណ្យធំមួយ ​ជា​បុណ្យជួយជី​វិតមនុស្ស និង​ការ​បញ្ចប់​សង្គ្រាមទាំ​ងស្រុងដោយ​នយោបាយ​ឈ្នះឈ្នះ​ នាំមកនូ​វសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។
លោកបាន​អរគុណ​ប្រជាពលរ​ដ្ឋទូ​ទាំងប្រទេស ​រួមទាំ​ងប្រជាពលរដ្ឋ​ក្នុង​ស្រុកដង​ទង់​ និង​ខេត្តកំព​តផ្ទាល់ ដែលតែ​ងជឿ​ជាក់លើ​រាជរដ្ឋា​ភិបា​ល និង​បាន​ចូលរួម​ក្នុង​ការថែរក្សាស​ន្តិភាព​ និង​ស្ថិរ​ភាព​របស់​ប្រទេស​យើង​ ជាពិសេស​តាម​រយៈការ​ជ្រើស​រើស​មេដឹក​នាំត្រឹម​ត្រូវ ​ដែល​ប្រកប​ដោយ​ធម៌​, យុត្តិធម៌​, គុណ​ធម៌​, មិន​រត់​ចោល​ប្រជា​ពលរដ្ឋ,​ មិ​នរ​ត់ចោលមិត្ត​ក្នុង​កាលៈ​ទេសៈលំបាក​ ជា​ពិសេស​រក្សា​ជំហរ​ច្បាស់​លាស់ប្រយ័ត្ន​ប្រយែង​ចំពោះ​កិច្ច​មនុស្សធម៌​សម្រាប់​មនុស្ស​ជាតិ​គ្រប់ជាតិ​សាសន៍ក្នុង​សហគមន៍​អន្តរជាតិ​ដោយគ្មាន​ការ​រើស​អើង ​ទន្ទឹម​នឹង​ការ​ទទួល​ខុស​ត្រូវ​ម៉ឺង​ម៉ាត់ចំពោះជោគ​វាសនាអនាគត​ជាតិ​ និ​ងប្រជា​ជន​៕