Lazio វាយ​បក​ពី​ក្រោយ​យក​ឈ្នះ Inter Milan ឡើង​លេខ​២ នៅ Serie A

125

បាល់ទាត់៖ ​ក្តី​សង្ឃឹម​របស់ Lazio ក្នុង​ការ​ប្រជែង​ពាន​លី​គ​កំពូល​អ៊ីតាលី Serie A លើកដំបូង​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​កាន់តែ​ឈាន​ទៅ​មុខ បន្ទាប់ពី​វាយបក​យកឈ្នះ Inter Milan ១ កាលពី​ថ្ងៃអាទិត្យ​។

​​កីឡាករ​អង់គ្លេស Ashley Young ជា​អ្នក​ស៊ុត​បញ្ចូល​ទី​អោយ Inter Milan នាំ​មុខ​មុន​ដែល​ជា​គ្រាប់​ដំបូង​របស់​គេ តាំងពី​ផ្ទេរ​ពី​បិសាច​ក្រហម Manchester United តែ​ខ្សែប្រយុទ្ធ​អ៊ីតាលី Ciro Immobile ជា​អ្នក​តាម​ស្មើ​អោយ Lazio វិញ​នៅ​វគ្គ​ទី២​។ ​គ្រាប់​ជ័យជំនះ​របស់ Lazio កើតឡើង​នៅ​នាទី​ទី៦៩ ដែល​ស៊ុត​សំរេច​ដោយ Sergej Milinkovic-Savic​។​​ ជ័យជំនះ​នេះ​ធ្វើ​អោយ Lazio ឡើង​មក​លេខ២ ក្នុង​តារាង​ដេញ​ពីក្រោយ Juventus​ មួយ​ពិន្ទុ ខណៈ​ក្រុម​សេះបង្កង់​បាន​យកឈ្នះ Brescia ០​។ រីឯ Inter Milan ធ្លាក់​ទៅ​លេខ៣​។​ ​រំលឹក​ថា Lazio ធ្លាប់​ឈ្នះ​ជើងឯក Serie A ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០០០ ខណៈ​រដូវ​កាល​នេះ ១៨ប្រកួត​ចុងក្រោយ​មិនដែល​ចាញ់​៕

អត្ថបទ​៖​នាង សុភា​វុ​ធ