ចិន​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​ COVID-19​ ខណៈ​ WHO ជំរុញ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន

213

ចិន៖ កាលពី​ថ្ងៃ​អង្គារ​ ទី​១៨ ខែ​កុម្ភៈ​ប្រទេស​ចិន​បាន​រាយការណ៍​ពី​ការ​ឆ្លង​វីរុស​ថ្មី​ ដែល​មាន​ចំនួន​តិចតួច​បំផុត​ចាប់​តាំង​ពី​ខែ​មករា​ និង​ចំនួន​អ្នក​បាត់​បង់ជីវិត​ប្រចាំថ្ងៃ​ទាប​បំផុត​ ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ​ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ទិន្នន័យ​ដែល​បង្ហាញ​ថាការ​រីក​រាល​ដាល​បាន​ថយ​ចុះ​ គួរតែ​ត្រូវ​បាន​តាមដាន​ដោយ​ប្រុងប្រយ័ត្ន​។

ប្រធាន​មន្ទីរពេទ្យ​ឈានមុខ​គេ​មួយ​នៅ​ទីក្រុងអ៊ូ​ហាន (Wuhan)​ ភាគ​កណ្ដាល​ប្រទេស​ចិន ​ដែល​ជា​ចំណុច​កណ្ដាល​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ​បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​នេះ​ ដែល​បាន​ក្លាយ​ជា​ជនរងគ្រោះ​ក្នុង​ចំណោម​ជនរងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ចាប់​តាំង​ពី​ជំងឺ​នេះ​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​កាលពី​ចុង​ឆ្នាំមុន​។​ ដោយ​បង្ហាញ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ផ្ទុះ​ជំងឺ​លើ​កំណើន​ទូទាំង​ពិភពលោក ​និង​ប្រាក់​ចំណេញ​សាជីវកម្ម​តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ ​និង​ទីផ្សារ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​បន្ទាប់ពី​ក្រុមហ៊ុន​ Apple Inc បាន​ចេញ​ការព្រមាន​ពី​ប្រាក់ចំណូល​ ដោយសារ​ការ​រំខាន​នៃ​ជំងឺ​នេះ​កំពុង​បង្ក​ប៉ះពាល់​ដល់​សង្វាក់​ផ្គត់ផ្គង់​សកល​។

មន្ត្រី​ចិន​បាន​រាយការណ៍​ពី​ការ​ឆ្លង​ថ្មី​ចំនួន ១,៨៨៦​ករណី​ជា​លើកដំបូង ​ដែល​តួលេខ​ប្រចាំថ្ងៃ​បាន​ធ្លាក់​ចុះក្រោម ២ពាន់នាក់​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​មករា​ដែល​នាំ​ឱ្យ​ចំនួន​សរុប​ដ​ល់ ៧២.៤៣៦​នាក់​នៅ​ចិនដីគោក​។ តួលេខ​នៃ​អ្នក​បាត់​បង់ជីវិត​ថ្មី​ចំនួន​ ៩៨​នាក់​បាន​កត់ត្រា​ជា​លើក​ដំបូង​ ដែល​ចំនួន​អ្នក​បាត់​បង់ជីវិត​ប្រចាំថ្ងៃ​ក្នុង​ប្រទេស​ចិន​បាន​ធ្លាក់​ចុះក្រោម ១០០នាក់​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ដែល​នាំ​ឱ្យ​មាន​ចំនួន​សរុប​ដល់ ១.៨៦៨​នាក់​៕

អត្ថបទ៖ សុខ​មាន