Haaland​ ស៊ុត​ ២​គ្រាប់​ទៀត​ឲ្យ​ Dortmund យកឈ្នះ PSG ២-១ ជើង​ទី១

90

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ណ័​រវេ​ស Erling Braut Haaland​ បាន​បន្ត​ភាព​អស្ចារ្យ​របស់​ខ្លួន​រដូវ​កាល​នេះ មិន​ត្រឹម​នៅ Bundesliga​ និង German Cup ទេ យប់មិញ​នេះ​ក៏​ក្លាយ​ជា​វិ​រៈ​បុរស​របស់ Dortmund ទៀត​ក្រោយ​ស៊ុត ២​គ្រាប់​ម្នាក់ឯង​យកឈ្នះ PSG ១ ជើង​ទី១ វគ្គ ១៦ក្រុម​ចុងក្រោយ Champions League​

​​បន្ទាប់ពី​គ្មាន​គ្រាប់​បញ្ចូល​ទី​ក្នុង​វគ្គ​ទី​១ កីឡាករ​វ័យ ១៩​ឆ្នាំ​ផ្ទេរ​ពី Salzburg រូប​នេះ​រក​បាន​គ្រាប់​នាំមុខ​ក្នុង​វគ្គ​ទី​២ នៅ​នាទី​ទី​៦៩ មុន​ពេល​ដែល Neymar​ តាម​ស្មើ​វិញ​អោយ PSG នៅ​នាទី​ទី​៧៥​។ ​Haaland ​ដដែល​ក៏​ស៊ុត​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី​៧៧​។ ​ចប់​ការប្រកួត Dortmund យកឈ្នះ Paris Saint Germain ១ មុន​ត្រលប់​ទៅ​ទឹកដី​បារាំង​វិញ​នៅ​ថ្ងៃ​ទី​១១ ខែ​មិនា​។

Erling Haaland​ គិត​មក​ដល់​ពេល​នេះ​ស៊ុត​បញ្ចូល​ទី​បាន ១១​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញខ្លួន​អោយ Dortmund ៧ប្រ​កួត​តាំងពី​ផ្ទេរ​ពី RB Salzburg នៅ​ខែ​មករា និង​សរុប​ ​Haaland​ បាន​ក្លាយ​ជា​កីឡាករ​វ័យក្មេង​ទី​២ ប៉ុណ្ណោះ​ដែល​ស៊ុត​បញ្ចូល​ទី​នៅ Champions League ១០គ្រាប់ បន្ទាប់ពី Kylian Mbappe​ ដែល​ស៊ុត​បាន ១៣​គ្រាប់ តែ Haaland ​ជា​កីឡាករ​ដំបូង​ដែល​ស៊ុត​បាន ១០គ្រាប់​នេះ​ក្នុងរដូវ​កាល​តែមួយ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ