អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ជួស​ជុល​រួច​រាល់​រង់​ចាំ​តែ​ថ្ងៃ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​

45
រូបឯកសារ

ហែល​ទឹក៖ អាង​ហែល​ទឹក​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ត្រូវ​បាន​ជួសជុល​ឱ្យ​ប្រសើរ​ឡើងតាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​ឱ្យ​អត្តពលិក​កម្ពុជា​ហ្វឹកហាត់​ត្រៀមខ្លួន​ យក​មេដៃ​ជូន​ជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ២០៣០ ខាងមុខនេះ ខណៈ​ដែល​ការ​ជួស​ជុល​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ នៅ​រង់​ចាំតែ​ថ្ងៃ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ប៉ុណ្ណោះ​។

បើ​តាមលោក ហែម គី​រី ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រាប់ ​BTV កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈថា ការ​ជួស​ជុល​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ នៅតែ​បំពាក់​នូវ​បរិក្ខារ​បច្ចេកទេស​មួយ​ចំនួន នឹង​ធ្វើ​តេស្ត​បច្ចេកទេស​លើ​ឧបករណ៍​ទាំងនោះ​តែប៉ុណ្ណោះ​។​ លោក​អគ្គលេខាធិការ​បាន​បញ្ជាក់​ថា ក្រោយ​ជួសជុល​រួចរាល់ វា​មិន​ត្រឹមតែ​ជា​អា​ហែល​ទឹក​នោះ​ទេ វា​គឺជា​មជ្ឈមណ្ឌល​មួយ​ដ៏​សំខាន់​សម្រាប់​វិស័យ​កីឡាហែលទឹក ជា​កន្លែង​បណ្ដុំ​កីឡាករ​កីឡា​ការិនី​កម្ពុជា ទាំង​យុវជន ទាំង​ជម្រើស​ជាតិ គ្រូ​បង្វឹក និង​មន្ត្រី​ដែល​នឹង​ធ្វើ​ការងារ​នៅ​ទីនេះ​។​

គួរ​បញ្ជាក់​ដែរ​ថា អាង​ហែល​ទឹក​នេះ​បាន​សាង​សង់​ឡើង​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​មក ហើយ​អាង​នេះ​ចាប់ផ្ដើម​ជួសជុល​ពង្រីក​បន្ថែ​មកា​ល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៨ ឲ្យ​សមស្រប​ទៅតាម​ស្តង់ដារ​អន្តរជាតិ ដោយ​ត្រូវ​ចំណាយ​ថវិកា​សរុប​អស់​ជាង ២​លាន​ដុល្លារ ដែល​ជា​ថវិកា​សប្បុរស​ជន និង​ក្រុមហ៊ុន​ឯកជន​នានា និង​ជាពិសេស​ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនដែល​ជា​ប្រធាន​សហព័ន្ធ​៕