ខ្សែប្រយុទ្ធ Spurs, Son នឹង​ត្រូវ​អវត្តមាន​ច្រើន​សប្ដាហ៍​ដោយសារ​របួស​បាក់​ដៃ​

102

បាល់ទាត់៖ ​Son Heung-min ប្រឈមមុខ​នឹង​អវត្តមាន​ច្រើន​សប្ដាហ៍ បន្ទាប់ពី​រង​របួស​បាក់​ដៃ​របស់​គាត់​ក្នុង​ជ័យជម្នះ​លើ​ក្រុម Aston Villa កាលពី​ចុង​សប្ដាហ៍​មុន​។​ ​កីឡាករ​អន្តរជាតិ​កូរ៉េខាងត្បូង​រូប​នេះ​បាន​រង​ នូវ​ការ​ប៉ះ​ទង្គិច​ខ្លាំង​អំឡុង​ពេល​ទទួល​ជ័យជម្នះ ៣២ កាលពី​ថ្ងៃអាទិត្យ​នៅឯ Aston Villa ដែល​ក្នុង​នោះ​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី ២គ្រាប់​។​

​​Spurs បាន​បង្ហើប​ឱ្យ​ដឹង​ថា Son នឹង​ត្រូវ​ធ្វើការ​វះកាត់​នៅ​សប្ដាហ៍​នេះ ​ដែល​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​នៅ​ពេល​ដែល​ពួកគេ​ ត្រៀម​សំរាប់​ការប្រកួត​នៅ Champions League វគ្គ ១៦​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​ពុធនេះ​ជាមួយ RB Leipzig​។​ ​Son ក៏​នឹង​អវត្តមាន​ផង​ដែរ​ សម្រាប់​ការប្រកួត​ដណ្ដើម​ពាន​រង្វាន់​ក្របខ័ណ្ឌ Premier League រួម​ទាំង​ការប្រកួត​នៅ​ទីក្រុង​ឡុង​ដ៍​ជាមួយ​ក្រុម​តោ​ខៀវ​ Chelsea នៅ​ថ្ងៃ​សៅរ៍​ ខណៈ​ដែល Spurs កំពុង​ប្រជែង​យក​តំណែង UCL រដូវ​កាល​ក្រោយ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ