អាមេរិក​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​សង្ស័យ​ថា​មាន​ជំងឺ COVID-19 ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ

155

​​អាមេរិក៖ ជន​ជាតិ​អាមេរិក​មួយ​ចំនួន​ ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​ចិន​ ទៅ​កាន់​ស្ថានីយ​ទ័ព​អាកាស​របស់​កង​នាវា​មីរ៉ាម៉ា​ក្នុង​ទីក្រុង​សាន់​ឌីហ្គោ​​ ដោយ​សារ​​តែ​ការ​គំរាម​កំហែង​ពី​វីរុស​ COVID-19 ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​កន្លែង​ដាក់​នៅ​ឆ្ងាយ​ដាច់​តែ​ឯង។

រថយន្ត​ក្រុង​​មួយ​គ្រឿង​​បាន​មក​ទទួល​​ពួក​គេ ​​​នៅ​សណ្ឋាគារ​​មួយ​កន្លែង​​​នៅ​ឯ​ស្ថានីយ​​អាកាស​​កង​នាវា​​ និង​បាន​ដឹក​ជញ្ជូន​​ពួក​គេ​ទៅ​កាន់​​​អាកាស​យានដ្ឋាន​​សាន់ឌីហ្គោ​ ដែល​នៅ​ទី​នោះ​ពួក​គេ​ត្រូវ​ឡើង​យន្ត​ហោះ​​ ទៅ​កាន់​ស្រុក​កំណើត​វិញ​។ ​មាន​ក្រុម​គ្រួសារ​ជា​ច្រើន​​​ដោយ​មាន​ទាំង​កូន​តូច​ៗ ​ក្នុង​ចំណោម​អ្នក​ជម្លៀស​​ខ្លួន​ទាំង​នោះ។ ​ពួក​គេ​​ត្រូវ​បាន​គេ​ដាក់​​ឲ្យ​នៅ​ដាច់​​ដោយ​ឡែក​​អស់​រយៈ​ពេល ២សប្ដាហ៍។ ​អ្នក​ជម្លៀស​ខ្លួន​ម្នាក់​បាន​និយាយ​ថា ​អ្នក​គ្រប់​គ្នា​​នៅ​ឯ​មូលដ្ឋាន​​នេះ ជា​មនុស្ស​​រាក់​ទាក់​​អំឡុង​ពេល​នៃ​ការ​ស្នាក់​នៅ​។ ​អ្នក​​ជម្លៀស​ម្នាក់​ទៀត​​បាន​និយាយ​ថា ​លោក​កំពុង​​ទន្ទឹង​រង់​ចាំ​ស្រាបៀ និង​ហាំប៊ឺហ្គឺ៕​​

អត្ថបទ៖ រិទ្ធី