អ្នក​ដំណើរ​ចាក​ចេញ​ពី​នាវា​ក្រោយ​បញ្ចប់​ការ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​របស់​ប្រទេស​ជប៉ុន​

140

ជប៉ុន៖ ទីបំផុត​អ្នកដំណើរ​បាន​ចាប់ផ្ដើម​ចាក​ចេញពី​នាវា​ទេសចរណ៍​ Diamond Princess នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​បញ្ចប់​ការរិះគន់​ជាច្រើន នៃ​ការ​ដាក់​ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​គេ​រយៈពេល ​២​សប្ដាហ៍​ដែល​បាន​បរាជ័យ​ក្នុង​ការ​បញ្ឈប់​ការ​រីក​រាលដាល​ជំងឺ​ថ្មី ក្នុងចំណោម​អ្នកដំណើរ​ និង​ក្រុម​នា​វិក​។​

ការ​ជម្លៀស​មនុស្ស​ប្រហែល ២៥០០​នាក់​ដែល​បាន​រក្សា​ឲ្យ​នៅ​លើ​នាវា​ ក្នុង​ទីក្រុង​យ៉ូ​កូ​ហា​ម៉ា​ត្រូវ​គេ​រំពឹង​ថា ​នឹង​ចំណាយ​ពេលវេលា​ជាច្រើន​ថ្ងៃ ក្រោម​ការ​តាម​ដាន​យ៉ាង​យកចិត្តទុកដាក់ បន្ទាប់ពី​អ្នក​ដំណើរ​ម្នាក់​ដែល​បាន​ចុះ​ពី​នាវា​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​រក​ឃើញ​ថា ផ្ទុក​វីរុស​នេះ។​ ក្រុម​មន្ត្រី​នៅតែ​បន្ត​ការ​ធ្វើ​តេស្ត​រក​ជំងឺ​ COVID-19​ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង ​៥៤០​នាក់​នៅ​លើ​នាវា​នោះ​។​ អ្នកដំណើរ​មួយ​ចំនួន​នៅ​លើ​នាវា​នោះ​ បាន​និយាយ​តាម​បណ្ដាញ​ធ្វី​ត​ធ័​រថា ពួកគេ​បាន​ទទួល​ការ​លិខិត​ឆែក​សុខភាព​ ដើម្បី​បញ្ជាក់​ថា ​តើ​ពួកគេ​មាន​រោគសញ្ញា​ ដូចជា​ឈឺក្បាល ក្ដៅខ្លួន និងក្អក​ដែរ រឺ​​អត់​៕

អត្ថបទ៖ សុខ​មាន