ក្តី​រំពឹង​ធ្វើ​ភ្ញាក់ផ្អើល​នៅ AFC Cham​pions League របស់ Chian​grai​ កំពុង​លំបាក​ក្រោយ​ចាញ់​ ២​ប្រកួត​ជាប់​គ្នា​

119

បាល់ទាត់៖ ​ក្តី​រំពឹង​ធ្វើ​អោយ​មាន​ភាព​ភ្ញាក់ផ្អើល​របស់ Chiangrai United ក្នុង​ការ​បង្ហាញខ្លួន​ដំបូង​របស់​ខ្លួន​នៅ​ក្រប​ខណ្ឌ​អាស៊ី AFC Champions League កំពុង​លំបាក​ហើយ ក្រោយ​បើកឆាក​ពីរ​ប្រកួត​ក្នុង​ពូ​ល​ចាញ់​ទាំងពីរ​។

​​បន្ទាប់ពី​ចាញ់​ប្រកួត​ដំបូង ១០ នៅ​ទឹកដី​អូស្ត្រាលី​ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់ផ្ទះ Malbourne Victory ក្រុម​ជើងឯក ថៃ Chiangrai United បាន​បើកទ្វារ​កីឡដ្ឋាន Singha​ របស់​ខ្លួន​ទទួល​ភ្ញៀវ​ជើងឯក​ចិន Beijing FC​។ ​មិន​ខុស​ពី​ប្រកួត​ដំបូង​ទេ Chiangrai​ បាន​ចាញ់​ក្នុង​លទ្ធផល ១០ ដូចគ្នា តាមរយៈ​មួយ​គ្រា​ប់​ជ័យជំនះ​របស់ Beijing FC ដោយ Jonathan Viera​ នៅ​នាទី​ទី២៣​។ ​នេះ​ជា​ការ​ចាប់ផ្ដើម​រដូវ​កាល​ដ៏​លំបាក​មួយ​សំរាប់ Chiangrai United ដោយ​ក្រៅពី​ចាញ់​នៅ AFC Champions League ពីរ​ប្រកួត​គ្នា​នោះ ពួកគេ​ក៏​ចាប់ផ្ដើម​មិនបាន​ល្អ​ដែរ​នៅ​លី​គ​កំពូល​ថៃ​ ក្រោយ​ស្មើ​នៅ​ទឹកដី Samut Prakan​ ក្នុង​ប្រកួត​ដំបូង​។ ​ដោយឡែក​លទ្ធផល AFC Champions League ផ្សេង​ទៀត​ម្សិលមិញ​មាន FC Seoul Melbourne Victory, Tokyo FC Perth Glory

អត្ថបទ​៖​នាង សុភា​វុ​ធ