យន្តហោះ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដឹក​អ្នក​ជម្លៀស​ចេញ​ពី​នាវា​ទេស​ចរណ៍​ក្នុង​ប្រទេស​ជប៉ុន​មក​កាន់​ប្រទេស​កំណើត​វិញ​

161

កូរ៉េ​ខាង​ត្បូង៖ យន្តហោះ​មួយ​គ្រឿង​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​មក​ដល់​ទី​ក្រុង​សេ​អ៊ូ​ល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន ៧​នាក់​ដែល​បាន​ជម្លៀស​ចេញពី​នាវា​ទេសចរណ៍ ដាក់​នៅ​ដាច់​ដោយ​ឡែកស្រប​ពេល​ការ​រីក​រាលដាល​នៃ​ជំងឺ​ថ្មី COVID-19

ជនភៀសខ្លួន​ទាំងនោះ​រួមមាន​ជនជាតិ​កូរ៉េខាងត្បូង ៦​នាក់ ​និង​សមាជិក​គ្រួសារ​ជប៉ុន​ម្នាក់​។​ មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ដែល​បាន​ជិះ​លើ​នាវា​ទេសចរណ៍ Diamond Princess ពួកគេ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​មួយ​កន្លែង ​នៅ​កំពង់ផែ​មួយ​ក្នុង​ទីក្រុង​យូ​កូ​ហូ​ម៉ា​អស់​រយៈពេល ២សប្តាហ៍​ក្នុង​គោលបំណង​ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ជំងឺ​ COVID-19 ដែល​ត្រូវ​បាន​គេ​រក​ឃើញ​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ចិន​។​ អ្នក​ត្រូវ​គេ​ជម្លៀស​ចេញ​គ្រោង​នឹង​ត្រូវ​បញ្ជូន​ចេញ ពី​អាកាសយានដ្ឋាន​ជី​ម​ប៉ូ​ទៅកាន់​អាកាស​យានដ្ឋាន​អ៊ី​ន​ឈុន ដើម្បី​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​​រយៈពេល ១៤​ថ្ងៃ​ទៀត​៕

អត្ថបទ៖ សុខ​មាន