មនុស្ស ៨នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​​នៅ​ទីក្រុង​ហាណូ​ប្រទេស​អាល្លឺម៉ង់

129

អាល្លឺម៉ង់៖ មនុស្ស ៨នាក់​បាន​បាត់បង់​ជីវិត​​នៅ​ទីកន្លែង ២​ខុស​គ្នា​នៅ​ក្នុង​​ទីក្រុង​ហាណូ​ប្រទេស​អាល្លឺម៉ង់ ​​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​កង​កម្លាំង​នគរបាល។ ​សេចក្ដី​ថ្លែងការណ៍​​នគរបាល​​​ខ្លី​មួយ​ មិន​បាន​ផ្ដល់​ព័ត៌មាន​អំពី​ជន​រង​គ្រោះ​ទេ។

​​ សេចក្ដីថ្លែងការណ៍​​បាន​និយាយ​ថា ​ក្រុម​អាជ្ញាធរ​កំពុង​ស្វែង​រក​​ក្រុម​ជន​ល្មើស​ ហើយ​ថា​គេ​នៅ​មិន​ទាន់​ប្រាកដ​ភ្លាម​ៗ​ទេ​​ថា អ្វី​ជា​មូល​ហេតុ​​ធ្វើ​ឲ្យ​មាន​ការ​បាញ់​ប្រហារ​កើត​ឡើង​នោះ។ ​ទូរទស្សន៍​​រដ្ឋ​ប្រចាំ​​តំបន់​​ហេស៊ីស​ឈឺ​រ៉ាន់ហ្វ្រាំង​ បាន​រាយការណ៍​​ដោយ​មិន​​ដក​ស្រង់​​​ប្រភព​ថា ​ការ​បាញ់​ប្រហារ​គ្រា​ដំបូង​​បាន​កើត​ឡើង​ នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​​រង្គសាល​​នៅ​ភាគ​កណ្ដាល​​ទីក្រុង​នេះ ដែល​មាន​ប្រជាជន​​ប្រហែល ១សែន​នាក់។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​នេះ​បាន​និយាយ​ថា ​ក្រុមជន​ល្មើស​ទំនង​ជា​បាន​ទៅ​កាន់​កន្លែង​ផ្សេង​ទៀត​​នៃ​ទីក្រុង​នេះ ដែល​នៅ​ទី​នោះ​​មាន​ការ​បាញ់​កាំ​ភ្លើង​នៅ​ក្នុង​​បន្ទប់​​ទទួល​ភ្ញៀវ​ ​នៅ​រង្គសាល​​មួយ​ផ្សេង​ទៀត។ ​ទីក្រុង​ហាណូ​ស្ថិត​នៅ​ភាគ​និរតី​​ប្រទេស​អាល្លឺម៉ង់ ​​មាន​ចម្ងាយ​ប្រហែល ២០គីឡូម៉ែត្រ​​ភាគ​ខាង​កើត​ទីក្រុង​​ហ្វ្រែងហ្វឺត៕

អត្ថបទ៖ រិទ្ធី