Vissel Kobe ឈ្នះ​នៅ​ទឹកដី Suwon ខណៈ Yokohama បំបាក់ Sydney FC ៤-០

101

បាល់ទាត់៖ ​ក្រុម​ភ្ញៀវ​ជប៉ុន Vissel Kobe រក​បាន​ជ័យជំនះ​លើក​ទី​២ របស់​ខ្លួន​ក្នុង​ពូ​ល​ បន្ទាប់ពី​យក​ឈ្នះ​នៅ​ទឹកដី​កូរ៉េខាងត្បូង Suwon Bluewings ០​។ ​បន្ទាប់ពី​បំបាក់​ក្រុម​ម៉ាឡេស៊ី Johor DarulTa’Zim ​ប្រកួត​ដំបូង Vissel Kobe ដែល​​កំពុង​មាន​ទំរង់​លេង​ល្អដូចជា Andres Iniesta, Kejiro Ogawa និង Kyogo Furuhashi ជាដើម​។

​​គ្រាប់​ជ័យជំនះ​របស់ Vissel Kobe ត្រូវ​រង់ចាំ​ដល់​ជិត​ចប់​ការប្រកួត​ទៅ​ហើយ​ទើប Kyogo Furuhashi ​ធ្វើ​បាន​សំរេច​គ្រាប់​បាល់​ ៣ពិន្ទុ​អោយ Vissel Kobe បើកឆាក Champions League អាស៊ី​ ២​ប្រកួត​ឈ្នះ​ទាំង ២​ប្រកួត​ឈរ​លើ​គេ​ក្នុង​ពូ​ល G នេះ​។ ​ងាក​មក​ការប្រកួត​ក្នុង​ពូ​ល H វិញ ក្រុម​ម្ចាស់ផ្ទះ​ជប៉ុន Yokohama F.Marinos​ បាន​បំបាក់​ក្រុម​ភ្ញៀវ​អូស្ត្រាលី Sydney FC ធ្ងន់​ករ ៤០​។ ​Ado Onaiwu ​ជា​អ្នក​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​ទី​១២ មុន​ពេល​ដែល Teruhito Nakagawa រក​បាន ២​គ្រាប់​ផ្ទួនៗ​នៅ​នាទី​ទី៣១ និង ៣៣​។ ​Ado Onaiwu​ នៅ​វគ្គ​ទី​២ ក៏​រក​បាន​គ្រាប់​ទី​ពីរ​របស់​ខ្លួន​ដែរ ធ្វើ​អោយ​ចប់​ការប្រកួត Yokohama ទទួល​បាន​ ៣​ពិន្ទុ​បន្ថែម​មាន ៦​ពិន្ទុ​ពេញ​ពី​ការប្រកួត ២​លើក​៕

អត្ថបទ​៖​នាង សុភា​វុ​ធ