ចិន​រាយការណ៍​ថា ​មាន​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​វីរុស​ ប៉ុន្តែ​អ្នក​វិទ្យា​សាស្ត្រ​ព្រមាន​ថា ​វីរុស​អាច​រាល​ដាល​យ៉ាង​ងាយ

218

ចិន៖ ប្រទេស​ចិន​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​ នៃ​ករណី​ឆ្លង​វីរុស​ថ្មី​យ៉ាង​ច្រើន​ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​បាន​រាយការណ៍​ថា ​វីរុស​ថ្មី​នេះ​អាច​រីក​រាលដាល​កាន់​តែ​ងាយ​ ជាង​អ្វី​ដែល​បាន​ជឿ​កាលពីមុន​។

គណៈកម្មការ​សុខាភិបាល​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ចិនដីគោក​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣៩៤​ករណី​កាលពី​ថ្ងៃ​ពុធធ្លាក់​ចុះ​ពី​ចំនួន ១.៧៤៩​ករណី​រយៈពេល​ថ្ងៃមួយ​មុន និង​ទាប​បំផុត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ខែមករា​។​ ដូច្នេះ​ចំនួន​សរុប​នៃ​ការ​ឆ្លង​ដែល​បាន​បញ្ជាក់​នៅ​ចិនដីគោក​ដល់ ៧៤.៥៧៦ករណី​។​ ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយ​សារ​ការ​ផ្ទុះ​ជំងឺ​ COVID-19 នៅ​ចិនដីគោក​បាន​កើន​ឡើង​ដល់ ២.១១៨នាក់​គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​១៩ ខែកុម្ភៈ គឺ​កើន​ឡើង​ដល់ ១១៤​នាក់​កាលពី​ថ្ងៃ​កន្លងទៅ​៕

អត្ថបទ៖ សុខ​មាន