Pep Guardiola​៖ ១០០% ​លោក​នឹង​នៅ​បន្ត​ជាមួយ Manchester City

111

បាល់ទាត់៖ ​គ្រូ​បង្វឹក​ក្លិប​អ្នកមាន Manchester City លោក Pep Guardiola ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​លោក​នឹង​នៅ​បន្ត​ជាមួយ​ក្លិប ទោះបី​ទើបតែ​ទទួលពិន័យ​ពី UEFA មិន​អោយ​ប្រកួត​នៅ Champions League ពីរ​រដូវ​កាល​។

​​សប្ដាហ៍​មុន UEFA បាន​សំរេច​ពិន័យ Manchester City មិន​អោយ​លេង Champions League ២​ឆ្នាំ​បូក​រួម​ទាំង​ពិន័យ ៣០លាន​អឺរ៉ូ​ផ្សេងទៀត តែ​ក្លិប​បាន​ប្តឹង​តវ៉ា​ហើយ​ទៅកាន់​តុលាការ​កីឡា​។​ ​ជុំវិញ​បញ្ហា​នេះ​ធ្វើ​អោយ​មជ្ឈដ្ឋាន​ទូទៅ​លើក​ឡើង​ថា ជា​ពេល​ដែល​លោក Pep Guardiola​ នឹង​ចាកចេញ​។ ​យ៉ាង​ណាក្តី​បុរស​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ ​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ជាមួយ​ក្លិប​។ ​ការ​លើក​ឡើង​បែបនេះ​គឺ​ក្រោយ​បញ្ចប់​ការ​ប្រកួត Premier League យប់មិញ​ដែល Manchester City យកឈ្នះ West Ham ០ សំរេច​ដោយ Rodry​ មួយ​គ្រាប់ និង Kevin de Bruyne​ ដែល​ជា​ការប្រកួត​បង្គ្រប់​ បន្ទាប់ពី​ការប្រកួត​របស់​ក្រុម​ទាំង២ ​ត្រូវ​លើក​ពេល​ដោយសារ​បញ្ហា​អាកាសធាតុ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ