កែវ សុខ​ផេង ប្រកាស​ជំហរ​ដណ្ដើម ៣​ពិន្ទុ​ពី​បឹងកេត​ឲ្យ​ខាន​តែ​បាន​

131

បាល់ទាត់៖ ជំនួប​ដ៏​កក្រើក​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​២ រវាង​ក្រុម​បឹងកេត និង​វិសាខានឹង​មកដល់​នា​រសៀល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ស្អែក​នេះ​ហើយនៅ​កីឡដ្ឋាន Cambodia Airway។ ទន្ទឹម​ជាមួយគ្នា​ខ្សែ​ប្រយុទ្ធ​ក្រុម​ភ្ញៀវ កែវ សុខ​ផេង បាន​ប្រកាស​នូវ​ជំហរ​ដ៏​មុតមាំ​ក្នុង​ការ​ប្រជែង​យក ៣​ពិន្ទុ​ពី​ក្រុម​នាគ​ខៀវ​ឲ្យ​ខាន​តែ​បាន។

អតីត​សមាជិក​ក្រុម​បឹងកេត​រូប​នេះ​បាន​អះ​អាង​ថា នេះ​គឺជា​ជំនួប​ដ៏​តានតឹងហើយក៏​មិន​ងាយស្រួល​នោះ​ទេ ក្នុង​ការ​ប្រជែង​យក ៣​ពិន្ទុតែ​ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់ និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដណ្ដើម ៣​ពិន្ទុ​ឲ្យ​បានដើម្បី​រក្សា​ចំណាត់ថ្នាក់​ល្អ និង​ឱកាស​ប្រជែង​ជើងឯក ពោល​គឺ​វិសាខា​ឈ្នះ ឬ​ស្មើ មិន​អាច​ចាញ់​ឡើយ។​ សូម​រំឭក​ថា បឹងកេត និង​វិសាខាធ្លាប់​ជួប​គ្នា​ក្នុង​លី​គ ៤​លើក​មក​ហើយដោយ​លទ្ធផល​ឈ្នះ១ ស្មើ២ និង​ចាញ់១ ដូចគ្នា។ ហើយ​ថ្ងៃ​សៅរ៍​នេះគឺជា​ជំនួប​លើក​ទី​៥ រវាង​ក្រុម​ខ្លាំង​ទាំង២ ដែល​អ្នកគាំទ្រកំពុង​ទន្ទឹង​រង់ចាំ​ទស្សនា​។ ជាមួយ​ការប្រកួត​ដ៏​ទាក់ទាញ​នេះក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV ផង​ដែរ។​ គួរ​ដឹង​ថា មុន​ជួប​គ្នា​ស្អែក​នេះក្រុម​ទាំង២ បាន​ឆ្លងកាត់ ១​ប្រកួត​បើកឆាក​រួច​មក​ហើយ ក្នុង​នោះ​បឹងកេតបាន​ប្រកួត​ស្មើ​ក្រុម​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ ១១ ទទួល​បាន ១​ពិន្ទុ ផ្ទុយ​ពី​ក្រុម​វិសាខាដែល​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​នគរបាល​ជាតិ ២១ រក​បាន ៣​ពិន្ទុ​ពេញ៕

អត្ថបទ៖ លី ឈុន​ឡា