លោក​ ស៊ី​ ​និង​លោក​ មូ​ន ពិភាក្សា​អំពី​ជំងឺ ​COVID-19 និង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ចិន​ទៅ​កាន់​កូរ៉េខាងត្បូង​

99
រូបឯកសារ

ចិន៖ ប្រធានាធិបតី​ចិន​លោក​ ស៊ី​ ជីន​ពីង​ និង​សម​ភាគី​កូរ៉េខាងត្បូង​របស់​លោក​គឺ​លោក​ មូ​ន ចេ​អ៊ី​ន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សន្ទនា​តាម​ទូរស័ព្ទ​ ពិភាក្សា​អំពី​កិច្ចប្រឹងប្រែង​របស់​ប្រទេស​ចិន​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ដ៏​សាហាវ​ និង​ស្ថានភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ដកស្រង់​សម្ដី​លោក ​ស៊ី ដែល​បាន​សំដែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​កូរ៉េខាងត្បូង​ចំពោះ​ការ​ជួយ​ និង​គាំទ្រ​របស់​ពួកគេ ​ដោយ​កត់​សម្គាល់​ថា ​ប្រទេស​ទាំង២ ជា​ប្រទេសជិតខាង​ និង​ដៃគូ​ដ៏​សំខាន់​នឹង​ជា​ដៃគូ​នឹង​គ្នា។ ​លោក​ ស៊ី ​បាន​និយាយ​ថា ​ចំណង​ទ្វេភាគី​មានដំណើរ​ការ​ល្អ​ប្រសើរ​ ដោយ​លោក​បាន​បន្ថែម​ថា​ លោក ​និង​លោក​ មូ​ន​ បាន​ជួប​គ្នា​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ឆ្នាំមុន ​ហើយ​បាន​ឈាន​ដល់​ការ​ស្រប​មតិ​គ្នា​ លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​។ លោក​បាន​បន្ត​ថា​ ផល​ប៉ះ​ពាល់​នៃ​ការ​ផ្ទុះ​ជំងឺ​មក​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ប្រជាជន​រវាង​ប្រជាជន​ គឺ​មានតែ​ស្ថិត​ក្នុង​ភាព​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។​

ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​ (Yonhap)​ បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​គ្មាន​ការ​ផ្លាស់ប្ដូរ​ណា​មួយ​នៅ​ក្នុង​ផែនការ ​សម្រាប់​ប្រធានាធិបតី​ចិន​លោក​ ស៊ី ​ជីន​ពីង​ ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​នៅប្រទេស​កូរ៉េខាងត្បូង​​ក្នុង​ឆមាស​ទី១ នៃ​ឆ្នាំនេះ​ទេ ទោះបី​មានការ​ផ្ទុះឡើង​នៃ​ជំងឺ ​COVID-19 ដែល​បាន​វាយប្រហារ​ប្រទេស​ទាំង២ ក៏ដោយ​៕

អត្ថបទ៖ សុខ​មាន