Barcelona ទិញ​ខ្សែប្រយុទ្ធ Leganes ម្នាក់​ទោះបី​ក្រៅ​ទីផ្សារ​ដោះដូរ​កីឡាករ​ដោយសារ​ហេតុផល​មួយ​

159

បាល់ទាត់៖ ​ក្រុម​ជើងឯក La Liga, FC Barcelona បាន​ចុះហត្ថលេខា​នាំ​យក​ខ្សែប្រយុទ្ធ​ដា​ណឺ​ម៉ាក Martin Braithwaite គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​លក្ខណៈ​បន្ទាន់​មួយ​ក្នុង​តំលៃ ១៨លាន​អឺរ៉ូ​។ ​La Liga​ បាន​អនុញ្ញាត​ឲ្យ​ Barcelona អាន​នាំ​យក​កីឡាករ​ចូល​បាន​បន្ទាប់ពី Ousmane Dembele​ ត្រូវ​អវត្តមាន ៦​ខែ​ដោយសារ​របួស​។

​​នៅ La Liga​ មាន​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​ក្លិប​ណាមួយ​ក៏ដោយ ​អាច​ទិញ​កីឡាករ​ចូល​បាន​ទោះ​នៅ​ក្រៅ​រយៈពេល​ នៃទីផ្សារ​ដោះដូរ​កីឡាករ​ក៏ដោយ ប្រសិន​កីឡាករ​របស់​ពួកគេ​ណា​ម្នាក់​អវត្តមាន​លើស​ពី ៥​ខែ ហើយ​កីឡាករ​នោះ​ជា​កីឡាករ​ដែល​គ្មាន​ក្លិប រឺ​ជា​កីឡាករ​ដែល​លេង​នៅ​អេ​ស្ប៉ា​ញ​ស្រាប់ និង​មិន​អាច​លេង​នៅ​ក្រប​ខណ្ឌ​របស់ UEFA បាន​។ ​កិច្ចសន្យា​របស់ Braithwaite ជាមួយ Barcelona នឹង​មាន​សុពលភាព​ដល់​ឆ្នាំ​២០២៤​។ ​សូម​បញ្ជាក់​ថា Martin Braithwaite គឺជា​អតីត​កីឡាករ​របស់ Middlesbrough​ មុន​ពេល​ផ្ទេរ​មក​កាន់ Bordeaux និង Leganes ហើយក៏​ទទួល​បាន​កិច្ច​សន្យា​ផ្លូវការ ​ជាមួយ​ក្លិប​អេ​ស្ប៉ា​ញ​មួយ​នេះ​ក្នុង​រដូវ​កាល ២០១៩២០២០ នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៦គ្រាប់​។ ​Braithwaite ក៏បាន​បង្ហាញខ្លួន​ជាមួយ​ក្រុម​ជំរើស​ជាតិ​ដា​ណឺ​ម៉ាក​ផង​ដែរ​តាំងពី​ឆ្នាំ​២០១៣ លេង​បាន ៣៩​ប្រកួត និង​រក​បាន ៧​គ្រាប់​៕

អត្ថបទ​៖​នាង សុភា​វុ​ធ