ជើង​ឯក MotoGP ​ពិភព​លោក ៦​សម័យ Marc Marquez បន្ត​កិច្ច​សន្យា​ជាមួយ​ហុងដា​ដល់​ឆ្នាំ​២០២៤

158

ប្រណាំង​ម៉ូតូ៖ ​ម្ចាស់​ជើងឯក​ម៉ូតូ MotoGP ៦​សម័យ ​Marc Marquez បាន​បន្ត​កិច្ចសន្យា​ជាមួយ​ក្រុម​ប្រណាំង​ហុងដា​រហូតដល់​ដំណាច់​ឆ្នាំ​២០២៤​។​ ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​បាន​គ្រង​ជើងឯក​ពិភព​លោក​លើក​ទី ៤​ឆ្នាំ​ជាប់ៗ​គ្នា​នៅ​ប្រទេស​ថៃ​ក្នុង​ខែ​តុលា​ឆ្នាំមុន​។

​​កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា “​ចាប់​តាំង​ពី​ឆ្នាំ​ដំបូង​ យើង​បាន​ទទួល​ជោគជ័យ​ជាមួយគ្នា ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​បន្ត​ចូលរួម​នៅ​ក្នុង​គ្រួសារ​ហុងដា​។​ ​Marquez បាន​ចូលរួម​ជាមួយ​ក្រុម​ហុងដា ​ចាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​លើកដំបូង​របស់​គាត់​នៅ MotoGP ​ក្នុង​ឆ្នាំ២០១៣​ ហើយ​ឥឡូវនេះ​ស្ថិត​ក្នុង​ក្រុម​ជាមួយ​ប្អូនប្រុស​បង្កើត​របស់​ខ្លួន​គឺ Alex Marquez​។​ ​Alex Marquez អាយុ ២៣​ឆ្នាំ​បាន​ចុះ​កុងត្រា​រយៈពេល ១​ឆ្នាំ​ជាមួយ​ហុងដា ​បន្ទាប់ពី​ឈ្នះ​ជើងឯក​ពិភពលោក​លើ​ប្រភេទ Moto2 ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​។ ​រដូវ​កាល​ថ្មី​ MotoGP ​ឆ្នាំ​២០២០ នឹង​ចាប់ផ្ដើម​នៅ​ប្រទេស​កាតា​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា​៕

អត្ថបទ​៖​នាង សុភា​វុ​ធ