ផ្សារ​ទំនើប​នានា​ក្នុង​​ប្រទេស​ចិន​កំពុង​ព្យាយាម​បើក​ដំណើរ​ការ​អំឡុង​ការ​ផ្ទុះ​ជំងឺ​ COVID -19

129

ចិន៖ ផ្សារ​ទំនើប​នានា​គឺជា​អាជីវកម្ម​មួយ​ចំនួន​នៅ​ទី​នេះ កំពុង​ព្យាយាម​ដំណើរការ​ដូច​ធម្មតា​។​ ការ​គ្រប់​គ្រង​ប្រឆាំង​នឹង​ជំងឺ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ចុងខែ​មករា បាន​បិទ​រោងចក្រ ​ភោជនីយដ្ឋាន​ រោង​មហោស្រព​ភាពយន្ត ការិយាល័យ ​និង​ហាង​នានា​នៅ​ទូទាំង​ប្រទេស​។ ការ​លក់​រថយន្ត និង​អចលន​ទ្រព្យ​បាន​ធ្លាក់​ចុះ​។​

ផ្សារ​ទំនើប​ដែល​កំពុង​មាន​បញ្ហា​ប្រឈមកំពុង​ព្យាយាម​បើក​ដំណើរការ និង​បើក​លក់​ផលិតផល​ស្រស់ៗ​។ ជា​រៀងរាល់ថ្ងៃ​ហាង​ទាំងអស់ត្រូវ​បាន​បើកទ្វារ​ ដោយ​ការ​ចាប់ផ្ដើម​សម្អាត​យ៉ាង​ម៉ត់ចត់ ​ហើយ​ហាង​ទាំងមូល​ត្រូវ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​។ ប្រធាន​សាខា​ផ្សារ​ទំនើប 7Fresh លោក ​យ៉ាង ហុង​យ៉ុ​ន (Hongyun)​ បាន​និយាយ​ថា ចាប់​តាំង​ជំងឺ ​COVID-19 បាន​ចាប់ផ្ដើម​ផ្ទុះ​ឡើង​មក យើង​បាន​អនុវត្តន៍​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ គ្រប់​កន្លែង​ទាំង​អស់​នៅ​ក្នុង​ហាង​របស់​យើង​។ យើង​បាន​ត្រួត​ពិនិត្យ​ជា​ប្រចាំ​លើ​និយោជិក​របស់​យើង​រាល់ថ្ងៃ​ ដូចជា​ការ​វាស់​សីតុណ្ហភាព​របស់​ពួក​គេ​នៅ​ពេល​ព្រឹក​។ យើង​បាន​កំណត់​ម៉ោង​ប្រើ​ម៉ាស់​មុខ ​ដល់​និយោជិក​គ្រប់គ្នា​ដោយ​មិន​គិត​ថ្លៃ​៕

អត្ថបទ៖ សុខ​មាន