Roger Federer វះ​កាត់​ជង្គង់​ត្រូវ​អវត្តមាន​នៅ French Open លើក​ទី​៤ ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​

152

វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស្វី​ស Roger Federer នឹង​អវត្តមាន​ពី​ព្រឹត្តិការណ៍ Grand Slam, French Open លើក​ទី៤ ក្នុង​រយៈពេល ៥ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​ទទួល​ការវះកាត់​របួស​ជង្គង់​ជោគ​ជ័យ​កាលពី​ថ្ងៃ​ពុធ​។ ​Federer ដែល​ឈ្នះ French Open តែ​ម្តង​គត់​នៅ​ឆ្នាំ២០០៩ បាន​ទទួល​ការវះកាត់​ជង្គង់​ខាង​ស្តាំ និង​ទទួល​បាន​ការណែនាំ​ពី​គ្រូពេទ្យ​ដោយ​ត្រូវ​សំរាក​ច្រើន​ខែ​។

​​ជើងឯក Grand Slam ២០​កម្មវិធី​រូប​នេះ​មិន​ត្រឹមតែ​អវត្តមាន​ពី French Open ទេ​ថែមទាំង​អវត្តមាន​ពី​ការប្រកួត​ក្នុង​ក្រប​ខណ្ឌ ATP Tour ជាច្រើន​ទៀត​ដូចជា​នៅ Dubai, Indian Wells, Bogota និង Miami​។ ​បុរស​វ័យ ៣៨ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្នាំមុន ក្នុង​ការ​បង្ហាញខ្លួន​ដំបូង​នៅ French Open លើ​ដី​ក្រហម​តាំងពី​ឆ្នាំ២០១៥​។ ​អវត្តមាន​របស់ Federer អាច​ជា​បច្ច័យ​ល្អ​សំរាប់​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal ដែល​គេ​ស្គាល់​ថា​ ស្តេច​តិ​ន្នី​ស​លើ​ដីក្រហម និង​ជា​ជើងឯក​នៅ French Open នេះ ១៣​លើក​នោះមានឱកាស​តាម​ស្មើ​កំណត់ត្រា Grand Slam ២០​លើក​របស់ Federer ប្រសិនបើ​គេ​ឈ្នះ​នៅ​បារាំង​មែន​នោះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ