ខេត្ត​ហ៊ូ​ប៉ី​រាយការណ៍​ពី​ការ​ឆ្លង​ជំងឺ​ថ្មី​ COVID-19 ៤១១​ករណី​ដែល​ធ្វើ​ឲ្យ​ស្ថាន​ភាព​ចាប់ផ្ដើម​ប្រសើរ​ឡើង​វិញ​

180

ចិន៖ ខេត្ត​ហ៊ូ​ប៉ី​របស់​ប្រទេស​ចិន​បាន​រាយការណ៍ ​ពី​ការ​កើន​ឡើង​តិចតួច​ក្នុង​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​ថ្មី​ COVID-19​ នៅ​ថ្ងៃ​សុក្រ​នេះ​ ដែល​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ស្ថានភាព​ប្រសើរ​ឡើងវិញ ៣​ថ្ងៃ​កន្លង​ទៅ បើ​ទោះ​បី​ជា​ចំនួន​នៅតែ​បញ្ជាក់​ពី​ទំនោរ​ធ្លាក់​ចុះ ​ដែល​អង្គការ​សុខភាព​ពិភពលោក​ហៅថា ​ជា​ការ​លើកទឹកចិត្ត​ក៏ដោយ​។​

ខេត្ត​នៅ​ចំ​ចំណុចកណ្ដាល​នៃ​ភាព​អាសន្ន​សុខភាព​សកល​បាន​និយាយ​ថា ​ខ្លួន​បាន​រាប់​ការ​ឆ្លង​ថ្មី​ចំនួន ៤១១​ករណី​គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ដែល​កើន​ឡើង​ពី ៣៤៩ មួយ​ថ្ងៃមុន​ ប៉ុន្តែ​នៅតែ​ទាប​បំផុត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​មករា​។​ ចំនួន​អ្នក​បាត់បង់​ជីវិត​នៅ​ខេត្ត​ហ៊ូ​ប៉ី​បាន​កើន​ឡើង​ពី ១១៥​នាក់​ដល់ ២.១៤៤​នាក់​ភាគច្រើន​នៅ​ទី​រួម​ខេត្ត​អ៊ូ​ហាន ជាទី​ក្រុង​ដែល​មាន​ប្រជាជន​ចំនួន ១១​លាន​នាក់​នៅតែ​ស្ថិត​ក្នុង​ការ​បិទទ្វារ​ស្ទើរ​ទាំងស្រុង​។​ ករណី​ថ្មី​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​សរុប ​នៃ​ការ​ឆ្លង​បាន​កើន​ឡើង​នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​រហូតដល់ ៦២.៤៤២​នាក់ ​ហើយ​ចំនួន​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ចិន​មាន​ជិត ៧៥.០០០​នាក់​៕

អត្ថបទ៖ សុខ​មាន