ដោយ​សារ​​វីរុស​ Covid-19 ចិន​គ្រោង​ខ្ចី​ទឹកដី​ថៃ​ប្រកួត​ជំ​រុះ FIFA World Cup ២០២២

278

បាល់ទាត់៖ ​ក្រុម​ជំរើស​ជាតិ​ចិនគ្រោង​នឹង​ប្រកួត​ជំ​រុះ​ ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក ២០២២ លើទឹក​ដី​ថៃ ដោយសារ​ការ​ព្រួយ​បារម្ភ​ពី​មេរោគ​ឆ្លង​កូ​រ៉ូ​ណា រឺ Covic-19​។ ​ក្រុម​ចិន​តាម​កាល​វិភាគ​ត្រូវ​ទទួល​ស្វាគមន៍ ​ក្រុម​ភ្ញៀវ​ម៉ា​ល់​ឌី​វ​ក្នុង​ពូ​ល A នៃ​ការប្រកួត​ជំ​រុះ World Cup ២០២២ និង AFC Asian Cup ២០២៣ ជុំ​ទី២ ថ្ងៃ​ទី២៦ ខែ​មិនា មុន​ចេញដំណើរ​ទៅ​ទឹកដី​កោះ Guam ថ្ងៃ​ទី៣១ ខែ​មិនា​ដដែល​។

​​ប៉ុន្តែ​ដោយសារ​មេរោគ​កូ​រ៉ូ​ណា Covid-19 នៅតែ​ជា​ការ​ព្រួយបារម្ភ​នៅឡើយ ធ្វើ​អោយ​សមាគម​បាល់​ទាត់​ចិន​ត្រូវ​លើក​ការប្រកួត ​ក្នុង​ទឹកដី​របស់​ខ្លួន​ទៅ​ទឹកដី​ណាមួយ​ផ្សេង​វិញ ខណៈ​ថៃ​ត្រូវ​បាន​គេ​ដឹង​ថា ​ទឹកដី​ដែល​ត្រូវ​បាន​ជ្រើសរើស នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ចិន​មួយ​។ ​បន្ទាប់​ពី​ជួប​ម៉ា​ល់​ឌី​វ​ហើយ ចិន​ត្រូវ​ជួប​ម្ចាស់ផ្ទះ​កោះ Guam នោះ ក៏​អាច​នឹង​លេង​នៅ​ទឹកដី​ថៃ​ដែរ​ដោយសារ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ហើយ​ថា ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​របស់​ប្រជាជន​ចិន​ មកកាន់​ដែនដី​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងរ​បស់​ខ្លួន​ឡើយ​។

​​បើ​តាម​សារព័ត៌មាន​ចិន South China Morning Post អោយ​ដឹង​ថា កីឡដ្ឋាន​របស់ Buriram United នឹង​ត្រូវ​បាន​ប្រើប្រាស់​សំរាប់​ការប្រកួត​ជំ​រុះ​ទាំងពីរ​ប្រកួត​នេះ ហើយ​ការប្រកួត​ក៏​រំពឹង​ថា ​មិន​អាច​អនុញ្ញាត​អោយ​មនុស្ស​ចូល​ទស្សនា​ដែរ តែ​រង់ចាំ​ការ​សំរេច​ចុង​ក្រោយពី FIFA និង AFC​។ ​ក្នុង​ពូ​ល A នេះ ស៊ី​រី​កំពុង​នាំ​មុខ​គេ​មាន ១៥ពិន្ទុ​ក្រោយ​លេង​បាន ១៥ពិន្ទុ ខណៈ​ចិន​លេខ២ មាន ៧ពិន្ទុ​តែ​ទើប​លេង​បាន ៤ប្រកួត​៕

អត្ថបទ​៖​នាង​សុភា​វុ​ធ