លី​គ​កំពូល​ម៉ាឡេស៊ី​នឹង​មាន​អាជ្ញា​កណ្ដាល​ស្ត្រី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

226

បាល់ទាត់៖ ​ក្រប​ខណ្ឌ​​លី​គ​កំពូល​ម៉ាឡេស៊ី Super League នឹង​មាន​អាជ្ញា​កណ្តាល​ជា​ស្ត្រី​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​សមាគម​បាល់ទាត់​ម៉ាឡេស៊ី​។

​​អាជ្ញា​កណ្តាល​លើ​ទីលាន​ម្នាក់ និង​ជំនួយការ​អាជ្ញា​កណ្តាល​ជា​ស្ត្រីស្ថិត​ក្នុង​សមាជិក​ទាំង ៣០​នាក់​នៃ​មន្ត្រី​អាជ្ញា​កណ្ដាល​សរុប​ ដែល​ត្រូវ​បាន​ជ្រើសរើស​អោយ​កាត់​សេចក្តី​ នៅ​លី​គ​កំពូល​ម៉ាឡេស៊ី​រដូវ​កាល​នេះ​។ ​រដូវ​កាល​ថ្មី​នៃ​លី​គ​កំពូល​ម៉ាឡេស៊ី​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​នេះ​ហើយ ដោយ​ក្រុម​ការពារ​តំណែង​ជើងឯក Johor DarulTa’Zim​ ទទួល​ភ្ញៀវ Kedah FA នៅ​ក្នុង​កីឡដ្ឋាន​ថ្មី​សន្លាង​របស់ JDT, Sultan Ibrahim Larkin

អត្ថបទ​៖​នាង សុភា​វុ​ធ